Motivate Sales in Difficult Situation

ជម្រាបសួរបង! ថ្ងៃនេះខ្ញុំ​សូម​សម្រាកមួយថ្ងៃ ព្រោះម្សិលមិញត្រូវអតិថិជនជេរមិនស្ទើរ ខ្ញុំធ្វើចិត្តមិនទាន់បាន ដូច្នេះទោះបីទៅលក់ ក៏គ្មានបានលទ្ធផល​។ មិនអីទេប្អូន!បងដឹងច្បាស់​ពីស្ថានភាពប្អូន​ម្សិលមិញ ប្អូនសម្រាក​១ថ្ងៃសិនចុះ ចាំស្អែក​ប្អូនចូលធ្វើការធម្មតាវិញ។ នេះជា​មូលហេតុ​ធំជាងគេដែល​ធ្វើ​ឱ្យលទ្ធផលលក់ធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ទាំងប្រធាន​ទាំង​អ្នកលក់​សុទ្ធតែគ្មានវិធីសាស្ត្រ​ក្នុងការដោះស្រាយបញ្ហា​​អតិថិជនលំបាក គ្មានរបៀប​ជួយខ្លួនឯងឱ្យ​រឹងមាំ និងមិនច្នៃ​របៀប​ធ្វើការថ្មីៗនៅក្នុងស្ថានភាពលំបាក​។

តើ​អ្នកលក់​ធ្លាប់​ជួបអតិថិជនស្រួល​ដែរទេ? ខ្ញុំអាចឆ្លើយថាធ្លាប់​ ប៉ុន្តែមិនលើស​ពីម្នាក់ក្នុង​ចំណោម​អតិថិជន​១០០នាក់​ឡើយ​។ ឱកាស​ជួបអតិថិជនស្រួល​មានត្រឹមតែ១ភាគរយ​តើ​យើង​រំពឹងថាការលក់នឹងល្អនៅស្អែកតាមវិធីណា? ខ្ញុំអាចនិយាយថា ថ្ងៃនេះជួបអតិថិជនលំបាក​ ថ្ងៃស្អែកអាច​ជួបអតិថិជនលំបាក​ជាងថ្ងៃនេះទៀត​ក៏ថាបាន​។ អ្នក​លក់មិន​អាច​រំពឹង​ថាខ្លួនជួបអតិថិជនល្អនោះទេ ប៉ុន្តែត្រូវរំពឹង​រឿងល្អកើតឡើង​។ ហេតុ​ផល​ខ្ញុំបានបញ្ជាក់​ខាងលើច្បាស់អតិថិជន១០០នាក់​ជួបស្រួលម្នាក់​ចាត់ទុកថាសំណាង​។ មូលហេតុ​អ្នកលក់​ត្រូវរំពឹងរឿង​ល្អកើតឡើង​ ព្រោះជាគន្លឹះនិងកត្តាជំរុញ​ឱ្យ​គិតរក​វិធីថ្មីៗទៀត​ដើម្បីបង្កើតរឿង​ល្អ​ ពិសេសបង្កើតលទ្ធផល​។ មេរៀន​ យុទ្ធសាស្ត្រ​លក់ក្នុងស្ថានភាពលំបាក​ ផ្តល់និងបង្ហាញ​ដំណោះស្រាយល្អៗយ៉ាងច្រើនក្នុងការលក់ ពិសេសលក់ក្នុងស្ថានភាពលំបាក​។

គោលបំណង​

មេរៀន​នេះមានគោលបំណងសំខាន់​៣ដូចខាងក្រោម ៖

១-   បើក​ផ្លូវ​ឱ្យ​អ្នក​លក់ស្គាល់ខ្លួនឯងកាន់តែច្បាស់​និងហេតុផលដែលធ្វើ​ឱ្យលទ្ធផល​ធ្លាក់ចុះ​ដោយស្វ័យប្រវត្តិ

២-  ផ្តល់​នូវ​គន្លឹះ ដំណោះស្រាយ និងដំណើរការ​ក្នុងការដោះស្រាយស្ថានភាពលំបាក​ៗប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​

៣-  បង្កើន​តិចនិច​ក្នុងការធ្វើ​ឱ្យខ្លួនឯងពុះកញ្ជ្រោល​ដើម្បីបុព្វហេតុបង្កើតលទ្ធផល​។

អត្ថប្រយោជន៍

១-   ទទួលស្គាល់​ថា​ជីវិត​និងការរកស៊ីតែងតែ​ជួបឧបសគ្គ

២-  មូលហេតុ​ការលក់ធ្លាក់ចុះ​ក្នុងស្ថានភាពលំបាក

៣-  គន្លឹះស្នូលដោះស្រាយឧបសគ្គក្នុង​ដំណើរការលក់ដោយ​ប្រសិទ្ធភាព

៤-   តិចនិច​ជំរុញ​ទឹកចិត្តក្រុម​ឱ្យ​ពុះ​កញ្ជ្រោល​ប្រឹងធ្វើការទោះបីស្ថិតក្នុងស្ថានភាពលំបាក

៥-   ជំនាញនិងឧបករណ៍​ជំរុញការលក់​។

Created by Last updated Mon, 26-Oct-2020
Curriculum for this course
18 Lessons 01:25:38 Times
  • 1. សេចក្ដីផ្ដើម 00:01:05
  • 1.introduction 00:00:59
  • 2.ហេតុការណ៍បង្កើតអារម្មណ៍និងប្រតិកម្ម 00:05:03
  • 3.​​ ស្ថានភាពអារម្មណ៍នៅពេលជួបហេតុការណ៍ល្អនិង មិនល្អ 00:02:29
  • 4. អារម្មណ៍បង្កើតនិងមិនបង្កើតលទ្ធផល 00:03:05
  • 5.វិធីរកិលអារម្មណ៍ដើម្បីបង្កើតលទ្ធផល 00:04:49
  • 6.វិធីគ្រប់គ្រងអារម្មណ៍ និងជំរុញទឹកចិត្តដើម្បីបង្កើតលទ្ធផល 00:06:16
  • 1. បន្ទាប់គោលដៅដោយស្វ័យប្រវត្តិ 00:06:21
  • 2. បារម្ភខ្លាំង​ និងបាត់បង់ទំនុកចិត្ត 00:02:18
  • 3. លក់តាមទម្លាប់ខ្វះភាពបត់បែន 00:01:58
  • 1.សេចក្ដីផ្ដើម 00:01:21
  • 2. ដោះស្រាយការលំបាកផ្ទាល់ខ្លួន 00:09:49
  • 3. ដោះស្រាយការលំបាកសម្រាប់សមាជិកក្នុងក្រុម 00:07:06
  • 1.សេចក្ដីផ្ដើម 00:02:24
  • 2.​ការសិក្សាហេតុការណ៍លំបាកឬវិបត្តិ 00:14:06
  • 1.សេចក្ដីផ្ដើម 00:00:38
  • 2. ដោះស្រាយការលំបាកផ្ទាល់ខ្លួន 00:07:28
  • 3. ការសម្រេចជ្រើសរើសវិធីសាស្រ្តបង្កើតលការលក់ 00:08:23
+ View more
Description