Secrets Competitors Do Not Want You To Know

ហេតុអ្វី​គេលក់បានយើងលក់មិនបាន? ហេតុអ្វីគេជួបភ្ងៀវល្អយើងជួបភ្ងៀវ​លំបាក? នៅ​ក្នុងពិភពនៃការលក់​ឬការរកស៊ី យើង​ត្រូវ​ប្រយុទ្ធរាល់ថ្ងៃជាមួយនឹង​គូប្រជែងផងនិង​អតិថិជនផង។ យើង​ប្រយុទ្ធជាមួយនឹងគូប្រជែង ព្រោះពួកគេតែងព្យាយាមដណ្តើមអតិថិជនពីយើង​ ព្យាយាមឈ្វេងយល់គន្លឹះគ្រប់យ៉ាងដែល​យើង​ប្រើ ថែមទាំង​ព្យាយាម​បង្កើត​គំនិតថ្មីដែលច្នៃចេញពីគំនិតឬយុទ្ធសាស្ត្រ​របស់យើង​។ យើង​ប្រយុទ្ធជាមួយនឹង​អតិថិជន ព្រោះ​ពួកគេតែង​ស្វែងរកជម្រើសថ្មីៗ ល្អៗ និង​តម្លៃសមរម្យជាង​ជាប្រចាំ។ ពួកគេ​មិនសូវខ្វល់​ក្នុង​ការទិញពីយើង​តែម្នាក់​នោះទេ ពោលគឺទិញពីអ្នកណា​ដែល​ផ្តល់ផល​ប្រយោជន៍ឬផល​ចំណេញដល់​ពួកគេច្រើនជាង​។

គន្លឹះក្នុងការគ្រប់គ្រងអតិថិជន​ ពង្រីកអតិថិជន និងដណ្តើម​អតិថិជន​ មានលក្ខណៈសាមញ្ញនិងងាយស្រួល​ ប៉ុន្តែមិនសូវមាន​អ្នកចាប់​អារម្មណ៍។ គូប្រជែង​ឆ្លាតដឹងច្បាស់​ពី​ចំណុច​តូចៗនិងសាមញ្ញទាំងនេះ ហើយបន់ស្រន់​ធ្វើ​យ៉ាងណាកុំ​ឱ្យយើង​ដឹង ដូច្នេះពួកគេ​នៅតែ​បន្តធ្វើព្យុះភ្លៀងនៅក្នុងទីផ្សារ។ យើង​មិនយល់ច្បាស់​ចំណុចតូចៗទាំងនេះ ចេះតែ​បន្ត​អង្គុយឆ្ងល់​ថា ហេតុអ្វីគូប្រជែង​ធ្វើបានល្អម្ល៉េះនៅក្នុងទីផ្សារ? តាមពិត ពួកគេកេងចំណេញ​ពីចន្លោះ​ប្រហោងដែលយើងមាន ហើយមិន​បើកចិត្ត​កែតម្រូវ​។ មេរៀន​អាថ៍កំបាំង​លក់​គូប្រជែងមិនចង់​ឱ្យដឹងបកស្រាយចំណុចគន្លឹះជាច្រើន​ដែល​អ្នកអាចប្រើ​ដើម្បីឈរជើង​លំដាប់លេខមួយនៅលើទីផ្សារ។

គោលបំណងមេរៀន​

​នៅក្នុងមេរៀននេះ មានគោលបំណង​ធំៗចំនួន​៤ដូចខាងក្រោម ៖

១-   បង្ហាញនូវទម្រង់គ្រប់គ្រង ដឹកនាំ ចាត់ចែង និង​របៀប​អភិវឌ្ឍ​ការលក់​ឱ្យបានឆាប់រហ័សនិងលឿនជាង​គូប្រជែង​។

២-  បំពាក់​បំប៉ន​ជំនាញ បំណិន និង​ដំណើរការចាំបាច់នានានៅក្នុងដំណើរការ​បង្កើត​លទ្ធផល​ឱ្យបានច្រើនទោះបីគូប្រជែង​កំពុង​ព្យាយាមដណ្តើមអតិថិជនក៏ដោយ

៣-  បណ្តុះផ្នត់គំនិត​និងគន្លឹះ​គ្រប់គ្រងដំណើរការសម្រេចចិត្ត​របស់អតិថិជន​ឱ្យចំគោលដៅ​និងឆ្លើយតបនឹងឆន្ទៈ​ពិតប្រាកដ​របស់​អតិថិជន​។ និង

៤-   ផ្តល់​ជូនយុទ្ធសាស្ត្រ​សាមញ្ញនិងងាយស្រួលក្នុងការយកឈ្នះលើគូប្រជែង​ដើម្បីឈរជើងនៅលំដាប់លេខមួយនៅក្នុង​ទីផ្សារ​។

អត្ថប្រយោជន៍

ក្រោយបញ្ចប់​ការសិក្សាមេរៀន​នេះ លោក​អ្នកនឹង​ទទួល​បាន​ចំណុចពិសេស​៦ដូចតទៅ ៖

១-   ចេះទម្រង់​ជំរុញទឹកចិត្ត​ខ្លួនឯងឱ្យបន្ត​ស្វែងរកចំណុចអភិវឌ្ឍខ្លួនជាបន្តបន្ទាប់​

២-​  ស្គាល់ច្បាស់​ដំណើរការលក់​ដែលបង្កើតលទ្ធផលច្រើន ថែមទាំងមានលទ្ធភាពច្នៃដំណើរការសម្រាប់ប្រើផ្ទាល់ខ្លួនថែមទៀត​

៣-  ចេះប្រើឧបករណ៍​វាស់វែងដំណើរការរីកចម្រើន​នៅក្នុងដំណើរការលក់និងការគ្រប់គ្រងការលក់​ ពិសេសការគ្រប់គ្រងក្រុម​

៤-   ដឹងច្បាស់អំពីរបៀបនិងមូលហេតុដែល​អតិថិជនធ្វើសេចក្តីសម្រេចចិត្ត​

៥-   ចេះនិងអាច​ប្រើ​យុទ្ធសាស្ត្រ​ងាយស្រួលក្នុងការដណ្តើម​អតិថិជនពីគូប្រជែង​

៦-   ចេះយុទ្ធសាស្ត្រ​គ្រប់គ្រងដំណើរវិវឌ្ឍនៃការសម្រេចចិត្ត​របស់​អតិថិជន​។

Created by Last updated Mon, 26-Oct-2020
Curriculum for this course
10 Lessons 01:20:45 Times
  • 1.Introduction 00:01:10
  • 1. Framework to Inproved 00:04:16
  • 2. 5As Framework 00:08:38
  • 3. Snow 00:02:17
  • 1. Sale Process 00:04:31
  • 2. CABLE sales 00:07:10
  • 1. Tools To Measure Progress 00:09:58
  • 4. How Customer Make Decisions 00:10:53
  • 1. Simple Strategies They Win 00:18:22
  • 1. Customers Journey 00:13:30
+ View more
Description