ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការ

Aug 25, 2021 | 14:16 192 views

General Knowledge

>> យោងតាមការចុះផ្សាយក្នុងបណ្ដាញសង្គម របស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ»

>> ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ នឹងត្រូវដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ៈ០០ ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីក្រសួង-ស្ថាប័នចូលរួមក្នុងការងារចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ និងដំណាក់កាលទី២ តំណាងសមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ស្ថានទូត និងគ្រឹះស្ថានសិក្សាផងដែរ។ >> គួរបញ្ជាក់ដែរថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាការកែទម្រង់មុតស្រួចជាកញ្ចប់របស់ សម្ដេចអគ្គមហាសេដាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធបានគ្របដណ្ដប់លើការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងបានដាក់ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ ដោយឡែកក្នុងដំណាក់កាលទី២នេះ ប្រព័ន្ធនឹងពង្រឹងវិសាលភាព ដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញដែលមានតួនាទីត្រួតពិនិត្យផ្នែកបច្ចេកទេសតាមវិស័យ។ ក្នុងនោះ ក្រសួង-ស្ថាប័នចំនួន៤ បានចូលរួមក្នុងដំណាក់កាលទី២ នេះ រួមមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

>> ក្នុងន័យនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់មេត្តា តាមដានការផ្សាយផ្ទាល់ នូវពិធីដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ កុំបីអាកខាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៩ៈ០០ ព្រឹក លើទំព័រហ្វេសបុករបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information