ឱកាសអាហារូបករណ៌ ២០ ១៦៨ នាក់ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវ:ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:

Nov 24, 2021 | 19:08 187 views

Scholarship

    ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវ:  បានធ្វើការជូនដំណឹងដល់សិក្សានុសិស្ស  យុវជន  មាតាបិតា  អាណាព្យាបាល  ឱ្យបានជ្រាបថាក្រសួងនឹងធ្វើការជ្រើសរើសបេក្ខជនចំនួន  ២០  ១៦៨នាក់  មកទទួលអាហារូបករណ៌ក្នុងឆ្នាំសិក្សា  ២០២១-២០២២  ទៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស  និងវិជ្ជាជីវ:ដែលបានដាក់ជូននូវមុខវិជ្ជានិងចំនួនអាហារូបករណ៌ដល់សិក្សានុសិស្សសម្រាប់ធ្វើការជ្រើសរើស។ កម្រិតសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវ:  ១(C1)  ២(C2) ៣(C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង  បច្ចេកទេស/ឯកទេស  (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE)

សម្រាប់ព័ត៌មានលម្អិតអំពីមុខវិជ្ជា  និងចំនួនអាហារូបករណ៌ដែលផ្តល់ដោយគ្រឹះស្ថានសិក្សានីមួយៗ  សូមចូលមើលនូវឧបសម្ព័ន្ធដែលភ្ជាប់ជូនដូចខាងក្រោម   រួមទាំងព័ត៌មានអំពី  សំណុំឯកសារដាក់អាហារូបករណ៌  លក្ខខណ្ឌចុះឈ្មោះ  កន្លែងទទួលពាក្យ  និងកាលបរិច្ឆេទផ្សេងៗ។

 

កែសម្រួលអត្ថបទដោយ: កញ្ញា  ប៉ក់  សុវីនីដា

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information