ដំណឹងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រីចំនួន៣០កន្លែង

Nov 25, 2021 | 19:34 163 views

Scholarship

ក្រសួងអប់រំ​​ យុវជននឹងកីឡា បានជូនដំណឹងដល់សារធារណជនទាំងពីរភេទជ្រាបថា: សម្រាប់ឆ្នាំសិក្សា២០២២-២០២៣​ ក្រោមកម្មវិធីអារូបករណ៍ stpendium Hungaricum Programme រដ្ឋាភិបាលនៃប្រទេសហុងគ្រី​ នឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែង​ ដល់និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សារនៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី​ ចាប់ពីខែកញ្ញាឆ្នាំ២០២២​ តទៅ។

អាហារូបករណ៍១០០%​ទៅថ្លៃសិក្សា ផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែសម្រាប់ផ្គត់ផ្គង់ការរស់នៅ ផ្តល់កន្លែងស្នាក់នៅរ៉ាប់រងសេវាសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ប្រភេទនៃអាហារូបករណ៍ :

.ថ្នាក់បណ្ឌិតចំនួន ០៤កន្លែង លើមុខជំនាញណាក៍បាន នឹង​សិក្សាជាភាសាហុងគ្រី​ ឬអង់គ្លេស។

.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ច៉នួន១០កន្លែងលើមុខចំនាញ កសិកម្ម​​ វិស្វិកម្ម សេដ្ឋកិច្ច សិល្បះ​និងវិទ្យាសាស្ត្រធម្មជាតិ។

.ថ្នាក់បរិញ្ញាបត្រច៉នួន១០កន្លែង លើមុខជំនាញកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្រ្តធម្មជាតិ

៤. អាហារូបករណ៍ ០២​ កន្លែង សម្រាប់ការសិក្សាពេញមួយចប់ក្នុងមុចជំនាញណាមួយក៏បាន។

៥. អាហារូបករណ៍រយៈពេល១០ខែ ចំនួន ០៤កន្លែង សម្រាប់វគ្គបណ្តុះបណ្តាលជំនាញដែលបង្រៀនជាភាសាអង់គ្លេសដល់និស្សិតដែលមានសញ្ញាបត្រឯកទេស រួចហើយ។

ការចុះឈ្មោះ

បេក្ខជនត្រូវធ្វើការដាក់ពាក្យតាមអនឡាញតាមរយៈគេហទំព័រ apply.stipendiumhungarycum.hu ឬ​ www. stipendiumhungarycum.hu ឱ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។​ទន្ទឹមនឹងនេះបេក្ខជនក៏តម្រូវឱ្យមកចុះឈ្មោះនៅការិយាល័យអាហារូបករណ៍និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៍ និងអាហារូបករណ៍អាគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្តីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦:០០ នាទី។

សម្រាប់ព័ត៍មានលម្អិតៈ ០២៣​ ២១០ ៥៥៣

សម្រាប់ព័ត៍មានបន្ថែមសូមអាននូវសេចក្តីជូនដំណឹងដែលបានភ្ជាប់នូវខាងក្រោម

 កែសម្រួលអត្ថបទដោយ: កញ្ញា ប៉ក់ សុវីនីដា

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information