អគ្គនាយិកា លោកស្រី ចាន់ ធារី នៃក្រុមហ៊ុន វន្តសាលា មានកិត្តិយសទទួលបាននូវលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថាន

Nov 27, 2021 | 11:20 88 views

General Knowledge

កាលពីថ្ងៃទី២៤  ខែវិច្ឆិកា  ឆ្នាំ២០២១  លោកស្រី  ចាន់  ធារី  អគ្គនាយិកា  ក្រុមហ៊ុន  វន្តសាលា  មានកិត្តិយសនិងសេចក្តីសោមនស្សរីករាយដែលបានទទួលលិខិតថ្លែងអំណរគុណពីក្រសួងបរិស្ថានដោយក្រុមហ៊ុន  វន្តសាលា បានផ្តល់អាហារូបករណ៌ដល់មន្ត្រីរាជការក្រសួងបរិស្ថានចំនួន៥០០កន្លែងដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ 

ដើម្បីចូលរួមចំណែកការធ្វើជាកន្លែងសេដ្ឋកិច្ចឌីជីថលមួយ  ដែលគាំទ្រដល់ការចែករំលែកនូវចំណេះដឹង  ការរៀនជំនាញ  ប្រកបដោយនិរន្តភាព   ក្រុមហ៊ុន  វន្តសាលា  បានផ្តល់អាហារូបករណ៌ជូនដល់មន្ត្រីរាជការក្រសួងបរិស្ថានដោយសិក្សាចំណេះ  ជំនាញតាមរយ:អេបវន្តសាលារយៈពេល១ឆ្នាំដោយឥតគិតថ្លៃ។ អេបវន្តសាលាមានផ្តល់ជូននូវវីឌីអូសិក្សាជាច្រើនជំនាញ  ដែលស្របទៅតាមតម្រូវការរបស់បេក្ខជន។

គួរបញ្ជាក់ផងដែរថានាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត  នៃអគ្គនាយកដ្ឋានចំណេះដឹង  និងព័ត៌មានបរិស្ថាន របស់ក្រសួងបរិស្ថានបានរៀបចំកម្មវិធីលើកទឹកចិត្ត  ដើម្បីផ្តល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន  និងលិខិតថ្លែងអំណរគុណ  ជូនដល់ប្រតិបត្តិករគម្រូសម្រាប់ឆ្នាំ២០២១  ក្រោមប្រធានបទ  “រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន” ក្រោមអធិបតីភាពរដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន  ឯកឧត្តម សាយ  សំអាល់  ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤  ខែវិច្ឆិកា  ឆ្នាំ២០២១  នាពេលកន្លងទៅនេះ។

ទន្ទឹមនឹងនេះផងដែរគោលបំណងនៃកម្មវិធីនេះគឺ  ដើម្បីផ្តល់ការលើកទឹកចិត្តជូនដល់ប្រតិបត្តិករមេត្រីភាពបរិស្ថានដែលបានប្រតិបត្តល្អមេត្រីភាពបរិស្ថាន  លើកិច្ចគាំពារបរិស្ថាន  ការគ្រប់គ្រងការពារធម្មជាតិ  ការអភិរក្សវិជ្ជាជីវ:ចម្រុះនិងការរស់នៅដោយចីរភាព។


គួររំលឹកផងដែរថា អង្គពិធីទាំងមូលប្រព្រឹត្តទៅយ៉ាងរលូន  ដោយមានវត្តមានជាអធិបតីភាពរបស់ឯកឧត្តម  សាយ  សំអាល់  ដែលជារដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន  និង ឯកឧត្តម  ជួប  ប៉ារីស៍  អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង  និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន  ដែលបានចូលរួមមានមតិចំណាប់អារម្មណ៌នៅក្នុងអង្គពិធី។


រៀបរៀងអត្ថបទដោយ៖ កញ្ញា ប៉ក់ សុវីនីដា

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information