ការជ្រើសរើសបេក្ខភាពចូលរួមប្រឡងក្នុងកម្មវិធី
United Nations Young Professionals Programme (YPP) សម្រាប់ឆ្នាំ២០២២។ កម្មវិធី YPP គឺជា
គំនិតផ្តួចផ្តើមក្នុងការស្វែងរកបេក្ខភាពដែលមានសមត្ថភាពខ្ពស់ និងសក្តានុពល
ដើម្បីបម្រើការងារក្នុង លេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
លក្ខខណ្ឌសម្រាប់ការជ្រើសរើសបេក្ខភាពចូលរួមកម្មវិធី
YPP រួមមានដូចខាងក្រោម៖
-មានសញ្ជាតិខ្មែរ (កម្ពុជាមាននៅក្នុង List of Participating
Countries)
-មានសញ្ញាប័ត្របរិញ្ញាប័ត្រ
-អាយុត្រឹម ឬក្រោម ៣២ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង)
-ស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេស ឬបារាំង។
បេក្ខជនដែលមានចំណាប់អារម្មណ៍
ដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីខាងលើ អាចស្វែង
រកព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ https://careers.un.org ឬទំនាក់ទំនងមកនាយកដ្ឋានអង្គការ សហប្រជាជាតិ នៃក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្របសម្រួល។