Features update ថ្មីៗរបស់ Telegram

Jun 22, 2022 | 16:53 1 views

General Knowledge

Telegram បាន update មុខងារថ្មីៗបន្ថែមទៀតកាលពីខែមេសា ឆ្នាំ២០២២ដែលផ្តល់ឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលនិងទំនើបជាងមុន។ទាំងនេះជាមុខងារទាំង៦ដែល Telegram បានធ្វើការ update:

 1. Custom Notification Sounds for Chats

អ្នកប្រើប្រាស់អាចទាញយក short sound file ឬសារជាសម្លេងខ្លីៗមកធ្វើជា Nontification tone និង alert។យើងអាចយកសម្លេងខ្លីៗពី platform ផ្សេងមកក៏បានឱ្យតែវាមានរយៈពេលក្រោម៥វិនាទី និងមានទំហំក្រោម 300kb

 2. Custom Mute Duration

ដើម្បីកុំឱ្យមានសម្លេងរំខានពីការលោតនៃ Notification យើងអាចធ្វើការបិទសម្លេងពីឆាតណាមួយទៅតាមរយៈពេលដែលយើងបានកំណត់។

 3. Improved Picture-in-Picture Mode on Android

នេះគឺជាមុខងារដែលអនុញ្ញាតិឱ្យអ្នកប្រើប្រាស់អាចមើលវីឌីអូបាននៅក្នុងឆាតណាមួយហើយនៅតែបន្តអាចមើលបានទោះជាអ្នកចេញពីកម្មវិធីនោះហើយក៏ដោយ បន្ថែមពីនេះយើងនៅអាចធ្វើការ zoom ពង្រីកទំហំតាមដែលយើងចង់បានផងដែរ។

 4. Improved Message Translation in iOS

ការបកប្រែក្នុងកម្មវិធីនៅលើ iOS ជារឿយៗខកខានការសម្គាល់រហូតដល់ការអាប់ដេត Telegram ចុងក្រោយបំផុត។ឥលូវយើងអាចប្រើប្រាស់វាបានដូចនៅក្នុង Android app ដែលវាបានរួមបញ្ចូលភាសាបន្ថែមទៀតដែលសរុបមកមាន១៩ភាសា។នៅពេលដែលអ្នក tap នៅលើ text message នោះប៊ូតុង translate នឹងលោតឡើង។

 5. New Auto-Delete Menu in Profile Settings

អ្នកអាចកំណត់ពេលវេលាដើម្បីធ្វើការលុបចោលឆាតណាមួយដោយស្វ័យប្រវត្ត។

 6. Swipe Left Reply to Forwarded Messages

អ្នកអាច reply message ដោយគ្រាន់តែអូសទៅខាងឆ្វេងហើយ telegram នឹងបញ្ចូលការមើលអត្ថបទជាមុននៅក្នុងការឆ្លើយតបរបស់អ្នក។អ្នកក៏អាចលាក់ឈ្មោះឬអត្តសញ្ញាណអ្នកផ្ញើរបានផងដែរ។

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.