ហេតុអ្វីទើបមាន Cyber security?

Aug 02, 2022 | 19:33 1 views

Technology

ប្រទេសជុំវិញពិភពលោករួមទាំងប្រទេសកម្ពុជាគឺមានការរីកចំរើននិងការអភិវឌ្ឍមែនទែនចំពោះវិស័យ Information Communication Tecnology (ICTs) ហើយយើងក៏មើលឃើញថាការប្រើប្រាស់បណ្តាញសង្គម អ៊ីនធើណេត ការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ីនធើណត ការដាក់បញ្ជាទិញតាមប្រព័ន្ធអនឡាញផ្សេងៗ គឺកំពុងពេញនិយមពីព្រោះវាងាយស្រួលប្រើប្រាស់និងរហ័សទាន់ចិត្ត។យ៉ាងណាមិញការបញ្ជាទិញទំនិញ និងគណនីយបណ្តាញសង្គមគឺទាមទារឱ្យមានការបំពេញនូវក្រេឌីតកាត ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងៗដែលជាហេតុដែលនាំឱ្យមានការ Hack ពី hacker ផ្សេងៗយកទៅប្រើប្រាស់ឬប្រើក្នុងគោលបំណងអាក្រក់ណាមួយ។

ហេតុនេះទើបមាន
Cyber security ដែលជាអ្នកការពារព័ត៌មានទាំងឡាយពី Cyber attack ឬការ hack ចូលផ្សេងៗនៅលើប្រព័ន្ធអ៊ីនធើណេត។

យើងអាចអោយនិយមន័យនៃ
Cyber security ម្យ៉ាងទៀតថាជាអ្នកការពារនូវកុំព្យូទ័រស៊ីសស្ទេម បណ្តាញ(network) Data, Servers ពី hacker ផ្សេងៗ។

ករណីយចម្បងៗនៃ
cyber attack ដែលយើងបានជួបប្រទះសព្វថ្ងៃ ដែលវាប៉ះពាល់ខ្លាំងមែនទែនដល់ប្រជាជន អាជីវករដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត

  phishing attacks: វាកើតឡើងជារូបភាពដូចជាការផ្ញើរជាអ៊ីម៉ែលណាមួយដោយមានភ្ជាប់ attachment ផ្សេងៗហើយបោកបញ្ឆោតឱ្យយើងចុចចូលមើលនិងបំពេញព័ត៌មានផ្សេងៗ ករណីយនេះក៏មាននៅលើបណ្តាញសង្គមផ្សេងៗដូចជា Facebook, Telegram, Whatapp ជាដើម ក្រោមរូបភាពលោតជាសារឬលីងផ្សេងៗដោយប្រាប់យើងថា account របស់យើងមានអ្នក hack ចូលណាមួយបន្ទាប់មកតម្រូវឱ្យយើងបំពេញ លេខសម្ងាត់ (password) និងអ៊ីម៉ែល ពេលនោះពួកគេនឹងយក account យើងបានសម្រេច។

  Man in the Middle (MitM) attacks: វាគឺជាការ hack ក្រោមរូបភាពជា attacker ស្ទាក់ចាប់ប្រតិបត្តិការភាគីពីរ ដោយបញ្ចូលខ្លួនឯងនៅកណ្តាល។ប្រភេទនៃការវាយប្រហារនេះជាធម្មតាទាញយកភាពងាយរងគ្រោះផ្នែកសុវត្ថិភាពនៅក្នុងបណ្តាញ ដូចជា WiFi សាធារណៈដែលមិនមានសុវត្ថិភាព ដើម្បីបញ្ចូលពួកវារវាងឧបករណ៍របស់អ្នកទស្សនា និងបណ្តាញ។បញ្ហានៃការវាយប្រហារបែបនេះគឺពិបាករកណាស់ ព្រោះជនរងគ្រោះគិតថាព័ត៌មាននឹងទៅដល់គោលដៅត្រឹមត្រូវនិងសុវត្ថិភាព។

  Malware attackers: មានការ hack ដែលជាផ្នែកមួយនៃ Malware attackers នេះហៅថា Ransomware ដែលវាកើតឡើងជុំវិញពិភពលោកហើយវាជាបញ្ហាចោទធំមួយផងដែរ ការ hack នេះកើតឡើងក្រោមរូបភាពជាមេរោគដែលចូលទៅចាក់សោរាល់ឯកសារដែលមាននៅក្នុងកុំព្យូទ័រមិនអាចបើកមើល ឬដំណើរការអ្វីបានទាំងអស់លុះត្រាតែមានការបង់លុយជាមុនសិន គេប្រើការជំរិតទារប្រាក់ពីមេរោគ cryptoviral ដោយ encrypting ទិន្នន័យរបស់ជនរងគ្រោះ ដូច្នេះវាមិនអាចទៅរួចទេក្នុងការ decrypt ដោយគ្មាន decryption key

នៅមានការ
attacks ផ្សេងៗជាច្រើនទៀត វាសុទ្ធតែជាបញ្ហាចោទដែលកើតមានឡើងគ្រប់ប្រទេស ដូច្នេះទើបមានការបង្កើតឡើងនៃ Cyber security ដើម្បីការពារកុំឱ្យមានបញ្ហាទាំងនេះកើតឡើងបន្តទៀត ពីព្រោះវាបានជះឥទ្ធិពលអាក្រក់ និងមានជនរងគ្រោះជាច្រើនត្រូវប្រឈមនឹងបញ្ហានេះ។

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information

Your Advertisement Here

Contact us for

more information


© Copyright . 2021, OneSala Co., Ltd.