ដោយហេតុថាថ្មីៗនេះមានការរីករាតត្បាតនៃជំងឺកូវីដ១៩ឡើងវិញក្រោយពីស្ងប់ស្ងាត់មួយរយៈ ប្រជាជនបានតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯងទទួលបានលទ្ធផលវិជ្ជមានហើយជាករណីស្រាល
និងបានជ្រើសរើសយកការព្យាបាលនៅតាមផ្ទះ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ២១២
សខល បានដាក់នូវនីតិវិធីប្រតិបត្តស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ
និងព្យាបាលអ្នកជំងឺកូវីដ១៩ គ្មានរោគសញ្ញា និងកម្រិតស្រាលនៅតាមផ្ទះ។
តោះមកដឹងពីវិធី
និងថ្នាំសម្រាប់ព្យាបាលខ្លួនឯងពីជំងឺកូវីដ១៩ក្នុងករណីមិនមានរោគសញ្ញា
និងកម្រិតស្រាល
+ សម្រាប់ករណីគ្មានរោគសញ្ញា
- គ្មានរោគសញ្ញា
(ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កំដៅតិចជាងឬស្មើ 37.5c)
ពុំចាំបាច់ប្រើឱសថព្យាបាលទេ គ្រាន់តែតាមដានសុខភាព។
+ សម្រាប់ករណីមានរោគសញ្ញា
- អស់កម្លាំងឬហត់បន្តិចបន្តួច
ឬមិនស្រណុកក្នុងខ្លួន
ត្រូវបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់(សាច់ បន្លែ ផ្លែឈើ) ពិសារទឹកឱ្យបានច្រើននិងសម្រាកឱ្យបានច្រើន។
- មានអាការ ក្ដៅខ្លួន ឬឈឺក្បាល
ឈឺបំពង់ក ឈឺសាច់ដុំឬសន្លាក់ សម្រាប់មនុស្សពេញវ័យ
ឬកុមារចាប់ពី ៣០គីឡូក្រាម ឡើង ត្រូវលេបថ្នាំប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ។
រីឯកុមារចាប់ពី ២០-២៩គីឡូក្រាម ត្រូវលេបថ្នាំប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ។
- មានអាការ តឹងច្រមុះ ឬផ្ដាសាយ
ហៀរសំបោរ ក្អក (មានឬមិនមានស្លេស្ម) សម្រាប់មនុស្សពេញវ័យ
ឬកុមារចាប់ពី ៦ឆ្នាំឡើង ត្រូវលេបថ្នាំប្រូម៉ិចស៊ីន ៨ម.ក្រ ឱ្យបាន៣ដងក្នុង១ថ្ងៃ
ឬថ្នាំសេទីរីហ្ស៊ីន ១០ម.ក្រ ១ដងក្នុងមួយថ្ងៃ។
ចំពោះប្រភេទថ្នាំម៉ូណាទ្រីស ប្រើសម្រាប់ព្យាបាលជំងឺឆ្លងបង្កឡើងពីវីរុសកូវីដ-១៩
ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពី១៨ឆ្នាំ ឡើងទៅ)
ដែលមានលទ្ធផលតេស្តកូវីដ-១៩ វិជ្ជមាន
និងមានហានិភ័យក្នុងការវិវត្តិទៅជាជំងឺធ្ងន់ធ្ងរ។
វិធីប្រើ សម្រាប់មនុស្សពេញវ័យ
៖ ថ្នាំគ្រាប់ម៉ូលណាទ្រីស(ម៉ូលនូពីរ៉ាវា) លេបម្តង ៨០០ម.ក្រ (ស្មើនិងលេបចំនួន៤គ្រាប់ និងចំនួន២ដង ក្នុង១ថ្ងៃ
ក្នុងរយៈពេល៥ថ្ងៃ ជាប់គ្នា)។
ចំពោះប្រភេទថ្នាំផាកឡូវីដ ប្រើសម្រាប់ព្យាបាលជំងឺឆ្លងបង្កឡើងពី វីរុសកូវីដ-១៩
ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ (ចាប់ពី ១២ឆ្នាំឡើងទៅ) ដែលមានលទ្ធផលតេស្តកូវីដ-១៩
វិជ្ជមាន និងមានហានិភ័យក្នុងការវិវត្តិទៅជាជំងឺធ្ងន់ធ្ងរ។
វិធីប្រើ កម្រិតណែនាំប្រើនៃ ថ្នាំផាកឡូវីដ(PAXLOVID) គឺលេបម្ដងទាំង២មុខចូលគ្នា
ស្មើនិង៣គ្រាប់ ដែលលេបថ្នាំគ្រាប់ជាម៉ាទ្រីវា ១៥០មីលីក្រាម ចំនួន២គ្រាប់ និងថ្នាំគ្រាប់វីតូណាវា ១០០មីលីក្រាម ចំនួន១គ្រាប់ លេប២ដង
ក្នុង១ថ្ងៃ រយៈពេល៥ថ្ងៃ ជាបន្តបន្ទាប់។ គួរប្រើ PAXLOVID ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
បន្ទាប់ពីធ្វើវិនិច្ឆ័យរកឃើញថាមានវីរុសកូវីដ-១៩ និងក្នុងអំឡុងពេល៥ថ្ងៃ
នៃការលេចចេញរោគសញ្ញា។
បញ្ជាក់៖ ថ្នាំម៉ូណាទ្រីស និងថ្នាំផាកឡូវីដ ជាប្រភេទថ្នាំប្រឆាំងវីរុស
មិនត្រូវប្រើថ្នាំទាំង២មុខនេះរួមគ្នា ក្នុងការព្យាបាលជំងឺកូវីដ១៩ទេ
យើងត្រូវប្រកាន់ខ្ជាប់នូវ៣ការពារ
៣កុំអោយបានគ្រប់ៗគ្នា។