onesala logo

OneSala


thumnail

កម្មវិធីឧបត្ថម្ភអាហារូបករណ៍ ៤០ កន្លែង និងកុំព្យូទ័រ ១០ គ្រឿង សម្រាប់យុវជន

2116

News

Scholarship

General Knowledge


ភ្នំពេញ៖ លោកជំទាវ ស៊ូ ហ្សូលីដា ត្រូវជាភរិយាឯកឧត្តម គឹម សិរីវុឌ្ឍ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រើប្រាស់ថវិកាមួយចំណែកទទួលបានពីចំណងដៃអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងអាហារូបករណ៍ជ្រេីសរេីសយុវជនឆ្នើម  ៤០ នាក់  ចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញទសវត្សរ៍ទី២១ ឆ្ពោះទៅភាពជោគជ័យ» ស្តីពីជំនាញទន់រួមមានផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង ចរចា។  ក្នុងចំណោម ៤០ នាក់នេះ យុវជនឆ្នើមដែលទទួលបានលទ្ធផលសិក្សាល្អជាងគេ ១០នាក់   ក្នុងវគ្គបណ្តុះបណ្តាលនេះនឹងទទួលបានកុំព្យូទ័រ Microsoft Surface Laptop 3 (RAM 16GB, hard disk size 256GB, ទំហំ 15 អ៊ីញ) ម្នាក់មួយៗ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ។

បន្ថែមពីនេះ  យុវជន ដែលត្រូវបានជ្រេីសរេីសក្នុងវគ្គជម្រុះ ក៏នឹងទទួលបានការឧបត្ថម្ភការសិក្សាតាមអនឡាញលើវគ្គសិក្សាជំនាញផ្នែក 
Digital Marketing, Graphic Design និង Information Technology រួមជាមួយនឹងការប្រឹក្សា ស្តីពីការស្វែងរកការងារធ្វើដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួនផងដែរ។

ដើម្បីដាក់ពាក្យប្រកួតប្រជែង អ្នកអាចចូលទៅ
តំណភ្ជាប់សម្រាប់ដាក់ពាក្យ Application Link: https://forms.gle/aza6kmdm1e1bLxcP6 អោយបានមុនថ្ងៃទី១៤ ខែមករា ២០២៣  ម៉ោង ១១ យប់។

គួររំលឹកថាលោកជំទាវបានឧបត្ថម្ភអាហារូបករណ៍ដល់សិស្សនិស្សិត ២៥ នាក់ ពីមុនរួចម្តងហើយស្តីពីការសិក្សាផ្នែក Digital Marketing, Graphic Design និង Information Technology។ លោកជំទាវក៏ជាអតីតនិស្សិតអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលអាមេរិក និងជាស្ថាបិក Project Inspire ផងដែរ ហើយតែងតែដឹកនាំកិច្ចការងារយុវជនជាប្រចាំ។ លោកជំទាវបានបន្ថែមថា «ពួកយើងរីករាយក្នុងការចូលរួមចំណែកលើកស្ទួយសមត្ថភាពយុវជនផ្នែកជំនាញទន់និងផ្នែកបច្ចេកវិទ្យា និងផ្តល់ជំនួយដល់យុវជនដែលខ្វះលទ្ធភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិយើងនៅក្នុងឧស្សាហកម្ម ៤.០»










OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo