onesala logo

OneSala


thumnail

រចនាសម្ព័ន្ធក្រុមអភិវឌ្ឍន៍កម្មវិធី Agile: ទស្សនវិស័យឆ្នាំ 2023

2764

News

General Knowledge


យោងតាមគេហទំព័រ Relevant បានឲ្យដឹងថា Agile ជាវិធីសាស្រ្តដែលមានគោលការណ៍សំខាន់ៗជាច្រើនដែលសង្កត់ធ្ងន់ទៅលើការបែងចែកធនធានទៅតាមជំនាញដែលជាយុទ្ធសាស្រ្តឈានទៅរកភាពជោគជ័យក្នុងការអភិវឌ្ឍន៍គម្រោងណាមួយ។ មិនតែប៉ុណ្ណោះ agile software ក៏មានរបៀបនៃការកំណត់តួនាទីក្រុមការងារទៅតាមរចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវដើម្បីដោះស្រាយភារកិច្ចទៅតាមផ្នែកដែលមានជំនាញខុសៗគ្នា។

សូមបញ្ជាក់ថា
Agile មានលក្ខខណ្ឌយ៉ាងច្រើន ដែលវាមិនមែនផ្អែកលើតែមួយផ្នែកនោះទេគឺផ្អែកទៅលើផែនការទាំងអស់ដែលសាកសមសម្រាប់រចនាសម្ព័ន្ធនៃក្រុមការងារ ដោយអាស្រ័យទៅលើកាលៈទេសៈជាក់លាក់។ ក្នុងនោះក៏មានមាតិកាជាច្រើនចំណុចដូចតទៅ



-វិធីសាស្រ្តទាំង៣នៃរចនាសម្ព័នសម្រាប់ការអភិវឌ្ឍន៍

1.វិធីសាស្រ្តទូទៅ: មានន័យថាក្រុមការងារអាចបំពេញនូវការងារផ្សេងៗទូទៅដោយមិនផ្តោតលើការងារឯកទេសតែមួយនោះទេ។ វិធីសាស្រ្តទូទៅនេះមានលក្ខណៈសម្បត្តិអាចជួយសម្រួលដល់ក្រុមការងារបានច្រើនដូចជា ភាពបត់បែន ការយល់ដឹងជារួម និងការកាត់បន្ថយបន្ទុកការងារ។ ហើយក្នុងនោះក៏មានគុណវិបត្តិផងដែរគឺ ការកង្វះជំនាញឯកទេស និងការគ្រប់គ្រងពេលវេលា។

2.វិធីសាស្រ្តអ្នកឯកទេស: វិធីសាស្រ្តនេះផ្តោតទៅលើក្រុមការងារដែលមានជំនាញច្បាស់លាស់ក្នុងការទទួលតួនាទីការងារទៅតាមភារកិច្ចដែលផ្ទុយស្រឡះពីវិធីសាស្រ្តទី១តែម្តង។ រីឯគុណសម្បត្តិវិញគឺផ្អែកលើ គុណភាពនៃជំនាញ ប្រសិទ្ធភាព កាត់បន្ថយពេលវេលាលើការបណ្តុះបណ្តាល ចំណែកឯគុណវិបត្តិគឺ ភាពបត់បែនរបស់ក្រុមការងារឯកទេសនៅមានកម្រិត។

3.វិធីសាស្រ្តចម្រុះ: ដោយវិធីសាស្រ្តនេះកើតចេញពីការលាយបញ្ចូលគ្នារវាងវិធីសាស្រ្តទូទៅ និងវិធីសាស្រ្តឯកទេសដែលធ្វើឲ្យក្រុមការងារក្លាយជាអ្នកជំនាញដែលមានតុល្យភាព មានការច្នៃប្រឌិតខ្ពស់ រីឯគុណវិបត្តិនៃវិធីសាស្រ្តចម្រុះវិញគឺ ថាមវន្តក្រុម និងភាពច្របូតច្របល់លើតួនាទី។

 -រចនាសម្ព័ន្ធក្រុមការងារ Typical Software Development: 



ដែលនិយាយពីតុល្យភាពរវាងក្រុមការងារទូទៅនិងក្រុមការងារឯកទេសដែលធ្វើការទំនាក់ទំនង និងសហការគ្នាយ៉ាងរលូនដោយផ្អែកទៅលើសេណារីយ៉ូនៃកត្តាពេលវេលា និងកត្តាថវិកាដោយក្នុង Typical Software ដែលតម្រូវឲ្យមាន អ្នកគ្រប់គ្រងគម្រោង អ្នករចនា UI/UX អ្នកបង្កើតកម្មវិធី និងសមាជិកដែលមានគុណភាព។

-
ភាពខុសគ្នាតែមួយគត់ក្នុងក្រុមអភិវឌ្ឍរបស់ Agile Software ដែលលើកទឹកចិត្តក្រុមការងារឲ្យទទួលបាននូវតួនាទី និងទំនួលខុសត្រូវផ្សេងៗ រួមទាំងជំរុញឲ្យក្រុមការងារមានការសហការគ្នាដើម្បីចាកឆ្ងាយពីការប្រើគោលការណ៍ចាស់ៗ។

-
ការបង្កើនផលិតភាពការងារ និងតួនាទីតាមរយៈ Agile Software:សំដៅលើការបង្កើតទំនួលខុសត្រូវក្នុងពេលចាប់ផ្តើមគម្រោង ព្រមទាំងគោលដៅដែលសម្រេចទៅតាមពេលវេលា និងថវិកាដែលបានកំណត់។

-
តើក្រុមអភិវឌ្ឍ Agile Software សាកសមសម្រាប់អាជីវកម្មរបស់អាជីវករដែរឬទេ?

យើងឃើញថា
Agile Software មិនមែនជា panacea ដែលអាចយកអនុវត្តទៅលើគ្រប់អាជីវកម្មបាននោះទេជាក់ស្តែងអាជីវករគួរតែគិតឲ្យបានល្អិតល្អន់លើកត្តាមួយចំនួនដូចជា ភាពបត់បែន និងការសម្របសម្រួល វិធីសាស្រ្តផ្តោតលើអតិថិជន ភាពស្មុគស្មាញ និងទំហំនៃគម្រោង ការត្រៀមខ្លួនក្នុងការផ្លាស់ប្តូរជារឿយៗ។ ដូច្នេះរាល់ការសម្រេចចិត្តយក Agile មកប្រើប្រាស់ដើម្បីអភិវឌ្ឍគឺអាស្រ័យទៅលើតម្រូវការជាក់លាក់របស់គម្រោង និងការត្រៀមខ្លួនក្នុងការផ្លាស់ប្តូរស្ថាប័នផងដែរ។

-
ការយល់ដឹងសំខាន់ៗសម្រាប់ការកសាងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍តាមរយៈAgile Software: ការយល់ដឹងសំខាន់ផ្អែកទៅលើការទាមទារនិងការគិតទុកជាមុនដែលជាយុទ្ធសាស្រ្តការលះបង់ និងឆន្ទៈដើម្បីឈានទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស។ ចំណុចសំខាន់ៗនៃរចនាសម្ព័ន្ធរបស់ Agile Software គឺការទទួលយកវិធីសាស្រ្តនៃការផ្លាស់ប្តូរ ការសម្របខ្លួនជាប្រចាំ ការកំណត់តួនាទីឲ្យបានច្បាស់លាស់ ការលើកកម្ពស់ទំនាក់ទំនង និងប្រើសូចនាករក្នុងការអភិវឌ្ឍន៍ ដើម្បីជំរុញឲ្យមានការកែលម្អជាបន្តបន្ទាប់។

-
លក្ខណៈនៃរចនាសម្ព័ន្ធក្នុងការរអភិវឌ្ឍន៍ Software ឲ្យមានប្រសិទ្ធភាព: ដោយដឹងថាភាពជោគជ័យនៃគម្រោងក្នុងការអភិវឌ្ឍន៍កម្មវិធីណាមួយគឺអាស្រ័យទៅលើរចនាសម្ព័ន្ធដ៏ត្រឹមត្រូវ។ ការយល់ដឹងអំពីលក្ខណៈសំខាន់ៗដែលធ្វើឲ្យរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពដែលជំរុញឲ្យគម្រោងទទួលបានជោគជ័យគឺអាស្រ័យទៅលើ តួនាទី និងទំនួលខុសត្រូវច្បាស់លាស់ សំណុំជំនាញដែលមានតុល្យភាព ការទំនាក់ទំនងដោយរលូន ស្មារតីសមូហភាព ភាពបត់បែន និងរហ័សរហួន ភាពជាអ្នកដឹងនាំដែលមានការណែនាំ ការកែលម្អរចនាសម្ព័ន្ធជារឿយៗ។សរុបមករចនាសម្ព័ន្ធនៃ Agile អាជីវករអាចសម្រេចបាននូវលិទ្ធផលដែលមានគុណភាពខ្ពស់ និងលឿនជាងមុន ដើម្បីសន្សំសំចៃពេលវេលា និងថវិកា។



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo