onesala logo

OneSala


thumnail

កម្មវិធីល្បីៗចំនួន 24 ដែលបង្កើតឡើងជាមួយ Flutter Framework

367

News

General Knowledge


សព្វថ្ងៃនេះ ក្រុមហ៊ុនកាន់តែច្រើនឡើងកំពុងប្រើប្រាស់ Flutter សម្រាប់ការអភិវឌ្ឍកម្មវិធីយ៉ាងឆាប់រហ័ស។ ចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google និង BMWFlutterមានលក្ខណៈងាយស្រួលក្នុងការអភិវឌ្ឍ និងការអនុវត្តដូចទម្រង់ដើមនេះ បានធ្វើឱ្យ Flutter ជាជម្រើសដ៏លេចធ្លោ នៅក្នុងការបង្កើតកម្មវិធីថ្មីដោយការប្រើមូលដ្ឋានកូដតែមួយ​​ (Single Codebase)ម្យ៉ាងវិញទៀត Flutter អនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធី និងអាចចងក្រងពួកវាសម្រាប់វេទិកាជាច្រើនផ្សេងទៀត ជាមួយនឹង Flutter ដោយអ្នកមិនចាំបាច់សរសេរកូដដាច់ដោយឡែកសម្រាប់វេទិកាផ្សេងៗទៀតទេ។ វាមានន័យថាវាជួយសន្សំសំចៃពេលវេលា និងការខិតខំរបស់អ្នកបានច្រើន ហើយធានាថាអ្នកទទួលបានលទ្ធផលលឿនជាងមុន។លើសពីនេះ ក្របខ័ណ្ឌ (Framework ) Flutter ក៏ផ្តល់ឱ្យអ្នកនូវសមត្ថភាពក្នុងការមើលការផ្លាស់ប្តូរក្នុងពេលវេលាជាក់ស្តែង ផ្តល់នូវការអនុវត្តខ្ពស់ ធ្វើការជាមួយការរចនាដែលប្រើធនធានតិច និងអត្ថប្រយោជន៍ជាច្រើនទៀត។ វាគឺជា SDK (ឧបករណ៍អភិវឌ្ឍន៍កម្មវិធី) ដែលងាយស្រួលប្រើ  ដែលគាំទ្រការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានក្លាយជាអាទិភាពកំពូលនៃការចាប់ផ្តើមអាជីវកម្មដែលកំពុងរីកចម្រើនទាំងអស់។ការកើនឡើងនៃចំនួនកម្មវិធីដែលបង្កើតឡើងដោយ Flutter នឹងធ្វើឲ្យស្ថាបនិក និងសហគ្រិនដែលកំពុងចាប់ផ្តើមអាជីវកម្មណាមួយជ្រើសរើសក្របខ័ណ្ឌនេះសម្រាប់ការអភិវឌ្ឍកម្មវិធីយ៉ាងឆាប់រហ័ស លឿនជាមុន ជាមួយនឹលទ្ធផលកាន់តែប្រសើរ ក្នុងចំណោមកម្មវិធីជាច្រើនដែលបង្កើតឡើងដោយ Flutter មានកម្មវិធីមួយចំនួនបានរីកចម្រើនក្លាយជាការពេញនិយមជាងកម្មវិធីផ្សេងៗទៀត ហើយខាងក្រោមនេះគឺជាការពិនិត្យមើលកាន់តែដិតដល់ចំពោះកម្មវិធីពិសេសទាំងនេះ។ នៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីកម្មវិធីដ៏ពេញនិយមចំនួន 24 (និងអ្នកផ្ដើមអាជីវកម្ម) ដែលបង្កើតឡើងដោយប្រើ Flutter framework

PS៖ វានឹងក្លាយជាកំណែដែលបានកែលម្អ និងស្រាវជ្រាវយ៉ាងស៊ីជម្រៅនៃអត្ថបទដែលយើងបានសរសេរសម្រាប់អ្នកកាលពីអតីតកាល។  ដោយផ្សារភ្ជាប់មកជាមួយនឹងមានព័ត៌មានលំអិត និងគួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀត

ក្រុមហ៊ុនដែលបានបង្កើតឡើងដែលប្រើ Flutter ដើម្បីបង្កើតកម្មវិធីរបស់ពួកគេ

Google Ads

Google Ads គឺជាឧទាហរណ៍កម្មវិធី Flutter ដ៏ពេញនិយមបំផុតមួយ។ Google Ads អនុញ្ញាតឱ្យអ្នកធ្វើម៉ាកយីហោយុទ្ធនាការ និងការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំណាប់អារម្មណ៍របស់អ្នក។ ការអភិវឌ្ឍ Flutter បានធ្វើឱ្យកម្មវិធី Google Ads កាន់តែអាចទុកចិត្តបាន និងការយល់ដឹងកាន់តែច្បាស់។ ឥឡូវនេះ វាផ្តល់នូវការយល់ដឹងកាន់តែប្រសើរដល់អ្នកអភិវឌ្ឍន៍ ការដាស់តឿនយុទ្ធនាការរហ័ស មើលស្ថិតិយុទ្ធនាការ ហើយអ្នកប្រើប្រាស់ក៏អាចទាក់ទងអ្នកជំនាញ Google តាមរយៈកម្មវិធីផងដែរ។

Stadia

វេទិកាហ្គេមរបស់ Google គឺ Stadia ក៏ត្រូវបានសាងសង់ដោយប្រើ Flutter ផងដែរ។ វាគឺជាកម្មវិធីដែលងាយស្រួលប្រើដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់លេងហ្គេមដែលពួកគេចូលចិត្តនៅលើអេក្រង់ដែលមានស្រាប់របស់ពួកគេ។ បញ្ចាក់ម្តងទៀត ក្រុមហ៊ុននេះបានប្រើ Flutter ក្នុងដំណាក់កាលគំរូនៃគម្រោង។

Google Pay

Google Pay គឺជាកម្មវិធីបង់ប្រាក់អនឡាញដ៏គួរឱ្យទុកចិត្ត និងល្បីល្បាញបំផុតមួយដោយ Google។ ជាមួយនឹងអ្នកប្រើប្រាស់ជាង 70 លាននាក់នៅទូទាំងពិភពលោក កម្មវិធី Google Pay ត្រូវការក្របខ័ណ្ឌ (framework)ដែលអាចជួយក្រុមហ៊ុនលើកកំពស់មុខងារ និងបរិស្ថានរបស់ខ្លួន ហើយ Flutter គឺសមរម្យបំផុតសម្រាប់តម្រូវការនេះ។ កម្មវិធី Google Pay ថ្មីឥឡូវនេះនឹង អាចធ្វើមាត្រដ្ឋានលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ប្រកបដោយប្រសិទ្ធភាព។

SpaceX

SpaceX Go - កម្មវិធីបើកដំណើរការ SpaceX ដ៏សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ក៏ត្រូវបានបង្កើតឡើងដោយប្រើ Flutter ផងដែរ។ កម្មវិធីនេះមានគោលបំណងផ្តល់នូវបទពិសោធ SpaceX ដ៏សាមញ្ញ និងរហ័សដល់អ្នកប្រើប្រាស់ ហើយ Flutter គឺជាជម្រើសដ៏ល្អបំផុត!

eBay Motors

eBay Motors ដែលជាកម្មវិធីដើមរបស់ eBay ក៏បានប្រើប្រាស់ក្របខ័ណ្ឌ Flutter ដែលងាយស្រួលប្រើសម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីបង្កើនមុខងារ និងការទាក់ទាញរបស់កម្មវិធីដើមរបស់ពួកគេ។  eBay បានចំណាយពេលមួយខែដើម្បីស្វែងរកចន្លោះប្រហោងនៅក្នុងសក្តានុពលរបស់ Flutter ។ តែទោះជាយ៉ាងណាក៏ដោយ Flutter បានផ្តល់នូវប្រសិទ្ធភាពខ្ពស់បំផុត និងដោះស្រាយរាល់ភារកិច្ចរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព។

នៅក្នុងពាក្យរបស់វិស្វករប្រព័ន្ធប្រតិបត្តិការ iOS ជាន់ខ្ពស់របស់ eBay "Flutter មិនត្រឹមតែបានបំពេញតាមការរំពឹងទុករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាលើសពីអ្វីដែលយើងបានរំពឹងទុកខ្លាំងទៀតផង" ។

iRobot

iRobot គឺជាកម្មវិធីសរសេរកូដដ៏ពេញនិយមដែលផ្តល់នូវបទពិសោធរៀនកូដផ្ទាល់ខ្លួនដល់អ្នកប្រើប្រាស់របស់ខ្លួន។ វាគឺជាកម្មវិធីដែលអាចសម្របខ្លួនបានល្អប្រសើរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់កម្រិតជំនាញដើម្បីរៀនសរសេរកូដតាមរយៈវិធីសាស្ត្រក្រាហ្វិក អត្ថបទពេញ និងកូនកាត់។ ដើម្បីបង្កើនភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់វាទៅលើវេទិកាច្រើន ក្រុមហ៊ុនបានប្រើប្រាស់ Flutter​ framework ដើម្បីអភិវឌ្ឍលើកម្មវិធីរបស់ខ្លួន។

Groupon

ក្នុងនាមជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលបង្កើតឡើងដោយ Flutter, Groupon ផ្តល់គូប៉ុង និងការដោះស្រាយជូន ដល់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់អាចស្វែងការដោះស្រាយផ្សេងៗនៅពេលដែលខ្លួនមានបញ្ហាទៅលើ​ការទិញផលិត​ប្រើ​​ប្រាស់​ផ្សេង និងប័ណ្ណបញ្ចុះតម្លៃសម្រាប់ម៉ាកជាក់លាក់ និងធ្វើអ្វីៗជាច្រើនទៀត។ កម្មវិធីនេះមានពីរប្រភេទ ​គឺទីមួយសម្រាប់បម្រើ និងដោះស្រាយជូនអតិថិជន និទីពីរសម្រាប់បម្រើ និងសហការជាមួយអ្នកជំនួញ។

នៅពេលដែលក្រុមហ៊ុនចង់បង្កើនមុខងាររបស់ខ្លួន Groupon បានសម្រេចចិត្តដាក់បញ្ចូល Flutter ជាមួយនឹងដំណោះស្រាយដែលមានស្រាប់ ជំនួសឱ្យការសរសេរកូដឡើងវិញ ដែលវាដំណើរការមួយដែលអាចទាក់ទាញសម្រាប់ក្រុមហ៊ុន!

Rive

Rive គឺជាឧទាហរណ៍ដ៏ល្អ សម្រាប់កម្មវិធីផ្សេងទៀតដែលប្រើប្រាស់ FlutterRive អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍បង្កើត និងផ្តល់ចលនានិងអន្តរកម្មដ៏ស្រស់ស្អាត ទៅកាន់វេទិកាផ្សេងទៀត។ ដើមឡើយ Rive ត្រូវបានសរសេរជាមួយ JavaScript ES5 និង DOM ដែលពួកវាមិនអនុញ្ញាតឱ្យកម្មវិធីដំណើរការបានល្អនៅលើវេទិកាផ្សេងទៀតក្រៅពីគេហទំព័រ។

Flutter ផ្តល់ឱ្យពួកគេនូវដំណោះស្រាយពហុវេទិកាគ្មានថ្នេរ និងធ្វើឱ្យកម្មវិធីកាន់តែមានស្ថេរភាព។ កម្មវិធី Rive ថ្មីនេះភ្ជាប់មកជាមួយនូវចលនាកាន់តែសម្បូរបែប ប្លង់អន្តរកម្ម និងក្រាហ្វិក។ នៅ Apexive យើងប្រើចលនា Rive យ៉ាងទូលំទូលាយនៅក្នុងគម្រោងរបស់យើង។

BMW

BMW បានដាក់ឱ្យដំណើរការកម្មវិធី Flutter ដែលមានទំហំតូច និងមុខងារខ្ពស់ នៅក្នុងឆ្នាំ 2020។ លើសពីនេះ កម្មវិធី My BMW មានសម្រាប់ Android និង iOS និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងយានយន្តរបស់ពួកគេនៅពេលធ្វើដំណើរ។

Crowdsource

Crowdsource គឺជាវេទិកាដ៏ពេញនិយមមួយដែលអាចឱ្យមនុស្សរាប់លាននាក់មកជួបជុំគ្នា និងរួមចំណែកក្នុងការបង្កើតគំរូ AI និង Machine Learning របស់ Google ។ វេទិកានេះបានប្រើ Flutter framework ដើម្បីបង្កើតមុខងារ កាមេរ៉ាឆ្លាតវៃ ដែលវាមានជោគជ័យធំ! នេះវាធ្វើឱ្យក្រុម Crowdsource បង្កើតកម្មវិធី Android ទាំងមូលរបស់ពួកគេឡើងវិញដោយប្រើ Flutter

Toyota

ក្រុមហ៊ុន Toyota ក៏បានប្រើប្រាស់ក្របខ័ណ្ឌ Flutter ដើម្បីបង្កើតប្រព័ន្ធព័ត៌មានកម្សាន្តរបស់ខ្លួន។ បច្ចេកវិទ្យានៃការឆ្លងវេទិការបស់ Flutter អាចឱ្យ Toyota លុបបំបាត់ដំណើរការយឺត និងបង្កើតបទពិសោធដល់អ្នកប្រើប្រាស់យ៉ាងរលូននៅក្នុងប្រព័ន្ធបង្កប់ក្នុងរថយន្តរបស់ពួកគេ។

Etsy

Etsy គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ពេញនិយមដែលគាំទ្រផលិតផលធ្វើដោយដៃប្រកបដោយភាពច្នៃប្រឌិត។ ក្រុមហ៊ុនបាននឹងកំពុងប្រើប្រាស់ Flutter ដើម្បីពន្លឿនដំណើរការអនុវត្តនៃកម្មវិធីរបស់ខ្លួន និងបង្កើតកម្មវិធីដែលអាចដំណើរការបានសម្រាប់អ្នកលក់របស់ខ្លួន។

Philips Hue

កម្មវិធី Philips Hue បានប្រើប្រាស់ Flutter framework តាំងពីដើមឆ្នាំ 2018មកម្លេះ។ កម្មវិធីនេះផ្តល់នូវការគ្រប់គ្រងពន្លឺដ៏ឆ្លាតវៃដល់អ្នកប្រើប្រាស់។កម្មវិធី Philips Hue អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រង និង customize យ៉ាងសម្បូរបែប នៅលើអំពូលភ្លើងក្នុងផ្ទះរបស់អ្នកប្រើប្រាស់។

កម្មវិធី Startup ដែលបង្កើតដោយប្រើប្រាស់ Flutter

Fastic

Fastic គឺជាកម្មវិធីសុខភាព ដែលផ្តល់នូវការណែនាំអាហាររូបត្ថម្ភផ្ទាល់ខ្លួន ការគេង និងដំណោះស្រាយទាក់ទងនឹងសុខភាពផ្សេងទៀតដល់អ្នកប្រើប្រាស់។ កម្មវិធីនេះប្រើប្រាស់ Flutter framework ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារកម្រិតខ្ពស់ដូចជា reminders ការត្រួតពិនិត្យសុខភាពតាមពេលវេលាជាក់ស្តែង កាលវិភាគគេង និងមុខងារផ្សេងៗជាច្រើនទៀត។

GoodHabitz

GoodHabitz គឺជាកម្មវិធីសិក្សាតាមអ៊ីនធឺណិតជាពិសេសផ្តោតលើបុគ្គលិកសម័យទំនើប។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀនតាមលទ្ធភាពផ្ទាល់ខ្លួនរបស់ពួកគេ ជ្រើសរើសភាសាដែលពួកគេចូលចិត្ត រក្សាទុកវឌ្ឍនភាពរបស់ពួកគេ និងធ្វើអ្វីៗជាច្រើនទៀត។ Flutter framework អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី គ្រប់គ្រងកម្មវិធីតាមការចង់បានដោយគ្មានភាពស្មុគស្មាញ។

Glints

Glints គឺជាកម្មវិធីទំហំតូចដែលបង្កើតឡើងដោយប្រើប្រាស់ Flutter ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកវិជ្ជាជីវៈដែលសាកសមនឹងពួកគេបំផុត។ អ្នកប្រើប្រាស់អាចស្វែងរកឱកាសការងាររាប់ពាន់កន្លែងដោយងាយស្រួល។ Flutter បានធ្វើឱ្យ Developer ងាយស្រួលបង្កើតការទាក់ទាញនៃកម្មវិធី ដែលធ្វើឱ្យវាកាន់តែសាមញ្ញជាងមុន។

Hamilton app

Hamilton គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដំបូងបង្អស់ដែលបង្កើតឡើងដោយ Flutter ។ វាគឺជាកម្មវិធីផ្លូវការសម្រាប់ Broadway Musical ។ កម្មវិធីនេះផ្តល់ព័ត៌មានថ្មីៗអំពីក្រុមតន្រ្តី អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញសំបុត្រ និងរីករាយជាមួយហ្គេមមួយចំនួន។

Developerបានជ្រើសរើស Flutter framework ដោយសារតែអាចធ្វើការលើវាបានលឿនជាង ងាយស្រួលជាង framework ដទៃទៀត។

Polygon

Polygon គឺជាកម្មវិធីធ្វើមាត្រដ្ឋាន Ethereum ប្រកបដោយការច្នៃប្រឌិត។ គំនិតនៃកម្មវិធីនេះត្រូវបានធ្វើឡើងសម្រាប់អនុញ្ញាតឱ្យ Developer បង្កើត dApps ដែលមានសុវត្ថិភាពខ្ពស់ និងដំណើរការល្អក្នុងតម្លៃទាប។ Polygon ភ្ជាប់មកជាមួយ interfaceដ៏ទាក់ទាញ និងក្រាហ្វិកដ៏ស្រស់ស្អាត។

GetEase App

GetEase គឺជាទីផ្សារសេវាកម្មតាមតម្រូវការ ដែលវាផ្គូផ្គងអតិថិជនដោយស្វ័យប្រវត្តិជាមួយអ្នកផ្តល់សេវាសុខភាព និងអ្នកផ្ដល់សេវាផ្នែកសម្រស់ ។ Developerចង់បង្កើតកម្មវិធីដែលអាចបត់បែនបាន និងមានមុខងារខ្ពស់ក្នុងរយៈពេលដ៏ខ្លី។ ហើយសម្រាប់ Flutter នោះហាក់ដូចជាជម្រើសដ៏ល្អឥតខ្ចោះ។

នៅ Apexive យើងបានធ្វើការជាមួយ GetEase ដើម្បីជួយពួកគេបង្កើតកម្មវិធីដែលអាចទុកចិត្តបាន ដែលផ្តល់នូវបទពិសោធអ្នកប្រើប្រាស់ដ៏អស្ចារ្យដល់អតិថិជនរបស់ពួកគេ។ ក្រុម Apexive បានបង្កើត GetEase ទាំងមូលក្នុងរយៈពេលខ្លីបំផុត ត្រឹមតែ 12 សប្តាហ៍ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា ដោយមានជំនួយពី Flutter framework វាចំណាយពេលត្រឹមតែ 3 ម៉ោងដើម្បីអនុវត្តមុខងារហៅជាសំឡេងពីអតិថិជនទៅអតិថិជនក្នុងកម្មវិធី! ហើយអ្វីដែលល្អបំផុតនោះគឺថាមាន Developerរបស់យើងតែពីរនាក់ប៉ុណ្ណោះដែលបានធ្វើការលើ Flutter សម្រាប់គម្រោងនេះ។ យើង​អាច​បង្កើត​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ​ក្នុងពេលដ៏ខ្លី។

Fuse

Fuse គឺជាឧទាហរណ៍មួយនៃកម្មវិធី Flutter ប្រកបដោយភាពច្នៃប្រឌិតបំផុត ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បែងចែកវិក្កយបត្ររបស់ពួកគេជាមួយមិត្តភក្តិ ឬសមាជិកគ្រួសាររបស់ពួកគេដោយមិនចាំបាច់សុំលុយពិតប្រាកដ។ ផ្ទុយទៅវិញ វាកត់ត្រាការចំណាយ និងគិតប្រាក់ចំណែករបស់អ្នកគ្រប់គ្នាដោយផ្ទាល់ពីគណនីធនាគាររបស់ពួកគេ។

Flutter frameworkបានជួយអ្នកបង្កើត Fuse ពង្រីកកម្មវិធីរបស់ពួកគេ និងធ្វើឱ្យវាអាចប្រើបានទាំង Android និង iOS Flutterបង្កើត platformសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ក្នុងការរក្សាទុកព័ត៌មានលម្អិត ដូចជាកាតរបស់ពួកគេ ស្កេនបង្កាន់ដៃរបស់ពួកគេ និងធ្វើអ្វីៗជាច្រើនទៀតដោយមិនចាំបាច់បង់ថ្លៃនោះឡើយ​។

Bayzat

Bayzat គឺជាកម្មវិធីបើកប្រាក់បៀវត្សរ៍ បង់ធានារ៉ាប់រង និង platformគ្រប់គ្រងធនធានមនុស្ស។ វាជួយសម្រួលមុខងារទាំងអស់ដែលទាក់ទងនឹងប្រាក់បៀវត្សរ៍ ដូច្នេះម្ចាស់អាជីវកម្មអាចផ្តោតលើការរីកលូតលាស់អាជីវកម្មរបស់ពួកគេ។ Interfaceដែលមានគុណភាពខ្ពស់ និងមុខងារល្អលើសគេ ទាំងអស់នេះជាគុណសម្បត្តិដ៏អស្ចារ្យរបស់ Flutter framework

Lilipop AI

Lollipop AI គឺជាកម្មវិធីច្នៃប្រឌិតថ្មីមួយទៀតដែលបង្កើតឡើងដោយ Flutter ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបចំផែនការអាហាររបស់ពួកគេ ហើយបន្ទាប់មកទិញគ្រឿងផ្សំតាមអ៊ីនធឺណិត។ លើសពីនេះទៀត អ្នកប្រើប្រាស់អាចស្វែងយល់ពីរូបមន្តផ្សេងៗ ចូលរួមជាមួយសហគមន៍ និងថែមទាំងចែករំលែករូបមន្តផ្ទាល់ខ្លួនរបស់ពួកគេជាមួយអ្នកប្រើប្រាស់ផ្សេងផងដែរ។

Tournafest

Tournafest គឺជាគោលដៅ Esportសម្រាប់អ្នកលេងហ្គេម។ Platformនេះអនុញ្ញាតឱ្យអ្នកលេងហ្គេមបង្កើនជំនាញលេងហ្គេមរបស់ពួកគេ ទំនាក់ទំនងជាមួយអ្នកដទៃ ចូលរួមក្នុងការប្រកួត និងឈ្នះរង្វាន់។ ទោះជាយ៉ាងណាក៏ដោយ រឿងដ៏ធំបំផុតមួយដែលលេចធ្លោអំពី Tournafest គឺក្រាហ្វិក និងរូបភាពដ៏អស្ចារ្យដែលគាំទ្រដោយ Flutter framework

Flaconi

Flaconi គឺជា platformទិញទំនិញដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញផលិតផលថែរក្សាសម្រស់ដែលពួកគេចូលចិត្តក្នុងតម្លៃពិសេស។​ដោយវាជាកម្មវិធីដែលបង្កើតឡើងនៅលើ Flutter Flaconi មាន Interfaceងាយស្រួលយល់ និងសុវត្ថិភាពអនឡាញដ៏អស្ចារ្យ។អ្នក​ប្រើ​អាច​មើល​ផលិតផល​ផ្សេងៗ និង​ធ្វើ​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​រំខាន។

សរុបរួម

ដូច្នេះ ទាំងនេះគឺជាកម្មវិធីកំពូលទាំង 24 ដែលបង្កើតឡើងជាមួយនឹង Flutter framework ។ ក្រៅពី​កម្មវិធី​ទាំងនេះ មាន​កម្មវិធី​មួយ​ចំនួន​ទៀត​ដែល​បាន​បង្កើត​ឡើង​ជាមួយ​នឹង Flutter ដែល​ផ្តល់​សេវាកម្ម​ដ៏​អស្ចារ្យ​ក្នុង​តំបន់​​របស់​ពួកគេ។ កម្មវិធីទាំងនេះ រួមមាន Flydirekt, Birch Finance, NuBank, Coach Yourself Meditation, Insight Timer, Weight Tracker, Beer Me Up និងច្រើនទៀត!

ការប្រើប្រាស់នូវបច្ចេកវិទ្យា Flutter កំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយកម្មវិធីដែលបង្កើតដោយ Flutter កាន់តែមានភាពប្រសើរឡើងដោយសារតែការច្នៃប្រឌិតដែលកើតចេញពី Flutter framework នេះឯង



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo