onesala logo

OneSala


thumnail

ជំនាញស្រួលរៀន រកចំណូលពី ២៥០ដុល្លារ ដល់រាប់ពាន់ដុល្លារ ត្រូវការបំផុតក្នុងឆ្នាំ២០២៣

1386

News

General Knowledge

Promotion


បទសម្ភាសន៍ជាមួយលោក ឈឹម វ៉ាន់ឌី ជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ Uvacancy បានបង្ហាញថាជំនាញទីផ្សារការងារ ត្រូវការអ្នកមានជំនាញឌីជីថលជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបច្ចុប្បន្នបានប្តូរឈ្មោះមកជាមេតា Meta

អាជីវកម្មភាគច្រើនត្រូវការមនុស្សមានជំនាញទីផ្សារឌីជីថលតាមបណ្តាញសង្គម
Facebook Meta?
Uvacancy ជាក្រុមហ៊ុនផ្តល់សេវាស្វែងរកបុគ្គលិក ផ្តល់សេវាសម្ភាសន៍ បណ្តុះបណ្តាលបន្ថែម និងបញ្ជូនបុគ្គលិកគ្រប់កម្រិតទៅតាមបណ្តាលស្ថាប័នឯកជនដែលប្រើសេវាធនធានមនុស្សរបស់ Uvacancy។ បច្ចប្បន្នមានស្ថាប័នឯកជនជា១០០ដែលបានចុះសហប្រតិបត្តការប្រើប្រាស់សេវារបស់ Uvacancy។ រាល់បុគ្គលិកទាំងអស់ត្រូវបានឆ្លងកាត់បទសម្ភាសន៍ពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យ មុននឹងបញ្ជូនបន្តជូនទៅបំពេញការងារ ក៏ដូចជា ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមនូវជំនាញ ក្នុងករណីចាំបាច់មុននឹងទៅបំពេញការងារ។ ក្នុងបណ្តាលក្រុមហ៊ុនជាអតិថិជនប្រើសេវាធនធានមនុស្សរបស់ Uvacancy ភាគច្រើនត្រូវការជំនាញទីផ្សារឌីជីថល។

តើអ្នកជំនាញទីផ្សារឌីជីថលរកចំណូលបានប៉ុន្មាន?
តើទីផ្សារឌីជីថលបណ្តាញសង្គមMETAស្រួលរៀនដែរឬទេ?​ ប្រើរយៈពេលប៉ុន្មាន?
តើអ្នកជំនាញទីផ្សារឌីជីថលឈានមុខគេក្នុងវិស័យទីផ្សាការងារពិតមែនដែរឬទេ?
ទីផ្សារឌីជីថលបណ្តាញសង្គម META ងាយស្រួលសិក្សាជាជាងជំនាញបច្ចេកទេសនានា ដូចជាព័ត៌មានវិទ្យាជាដើម។ នេះជាមុខវិជ្ជា និងជាជំនាញជំនាន់ថ្មីដែលអាជីវកម្មទូទៅ តូច ធំត្រូវការ។ វានឹងក្លាយជាជំនាញទូទៅ ដូចជំនាញទីផ្សារសម័យមុនដែលយើងឃើញក្នុងអាជីវកម្មទៅហើយ។ អ្នកដែលត្រូវឆ្លងកាត់សិក្សាជំនាញនេះកន្លែងបណ្តុះបណ្តាលមួយចំនួនដូចជា​​​​​​ ថ្មីនេះវន្តសាលា បានរៀបចំបណ្តុះបណ្តាលជំនាញ ដែលរៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងគោលបំណងដូចជា៖

សិស្សនឹងត្រូវស្វែងយល់អំពី
META បំប៉នសមត្ថភាពបច្ចេកទេសក្នុងការប្រើប្រាស់ META អនុវត្តន៍ការងារទីផ្សារនានា ជួយសិស្សគាំទ្រក្នុងការប្រឡងយកវិញ្ញាបនបត្រពី META ដោយសិស្សអាចមានលទ្ធភាពបំពេញការងារអោយអាជីវកម្មនៅក្រៅប្រទេសផងដែរ។



វគ្គនេះ ក្នុងករណីសិស្សចង់បានការទទួលស្គាល់ពី META សិស្សគួរមានចំណេះដឹងភាសាអង់គ្លេសមធ្យមឬបង្គួរ ដើម្បីយល់ និងអាចធ្វើការឆ្លើយក្នុងពេលប្រឡងយកសញ្ញាបត្រអំពី។ ទន្ទឹមនិងនេះ មុនប្រឡង សិស្សអាចធ្វើតេស្តសាកល្បងក្នុងអេប OneSala​ មុននឹងឆ្លងកាត់ការប្រឡងផ្លូវការ ព្រោះរាល់ពេលប្រឡងផ្លូវការម្តងៗ តម្រូវអោយបង់ប្រាក់ទោះបីជាប់ឬធ្លាក់ក៏ដោយ។

អ្នកដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលទីផ្សាឌីជីថលMETA នេះ ហើយមានវិញ្ញាបនបត្រ ទទួលស្គាល់នឹងមានឱកាសខ្ពស់ក្នុងការទទួលបានការងារហើយជាទូទៅអាចរកចំណូលពីច្រើនរបៀបដូចជា ធ្វើការជាបុគ្គលិកពេញម៉ោង ឬជា Freelancer ធ្វើការពីផ្ទះ ផ្តល់សេវាឌីជីថល Marketing ដល់អាជីវកម្ម ។














OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo