តើអ្វីទៅជា UX/UI design?
3192
News
General Knowledge
Promotion
ដំបូងបំផុតនោះគឺជំនាញ UX/UI មិនមែនសម្រាប់តែការរចនាវែបសាយ កម្មវិធីកុំព្យូទ័រ កម្មវិធីទូរស័ព្ទ និងផលិតផលបច្ចេកវិទ្យាតែប៉ុណ្ណោះទេ។ យើងត្រូវការវាសម្រាប់ការឌីហ្សាញគ្រប់សព្វបែបយ៉ាងតាំងពីរបស់របរដែលយើងប្រើប្រាស់ប្រចាំថ្ងៃម៉ាស៊ីន យានយន្ត ឧបករណ៍អេឡិចត្រូនិច ដល់យានអវកាសជាដើម។
គោលដៅសំខាន់ជាងគេរបស់ UX/UI
នោះគឺតើយើងធ្វើយ៉ាងណាដើម្បីឲ្យផលិតផលដែលយើងធ្វើចេញមកមានភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពរីករាយក្នុងការប្រើប្រាស់ មានប្រិសិទ្ធិភាពខ្ពស់ និងមានភាពស្រស់ស្អាត។
UX៖ ឌីហ្សាញបទពិសោធន៍
UX មកពីពាក្យថា User Experience ដែលខ្ញុំតែងតែបកប្រែ UX Designer ថា អ្នករចនាបទពិសោធន៍ ហើយន័យរបស់វាដូចនឹងពាក្យដែលយើងប្រកបវាមកហ្នឹងគឺ User (អ្នកប្រើប្រាស់) និងExperience (បទពិសោធន៍)។ ជាសរុបទៅគឺ UX = បទពិសោធន៍អ្នកប្រើប្រាស់។ ហើយបើអ៊ីចឹងវាបានន័យថាយ៉ាងម៉េច?វាបានន័យថាក្នុងការងា UX នេះគេឲ្យតម្លៃទៅលើអារម្មណ៍រីករាយរបស់អ្នកប្រើក្នុងការប្រើ អ្នកប្រើអាចបំពេញការងារបានដោយចំណាយពេលតិចនិងអ្នកប្រើអាចប្រើរបស់ដែលយើងធ្វើបានយ៉ាងងាយ។
UI៖ ឌីហ្សាញភាពស្រស់ស្អាត
ចំណែកឯ UI វិញមកពីពាក្យថា User Interface។ អ្នកធ្វើការ UI ជាទូទៅគេហៅ អ្នករចនាក្រាហ្វិច (Graphic Designer)។ តែមែនទែនទៅបើយើងនិយាយដល់ User Interface នៅក្នុងន័យឌីជីថលវិញ វាសំដៅដល់ទំនាក់ទំនងគ្នារវាងអ្នកប្រើ និងឧបករណ៍ឌីជីថល (Interactions - ការប្រើ)។ សម្រាប់សូហ្វវែរ៍ គេឲ្យតម្លៃទៅលើភាពស្រស់ស្អាតគឺ “Look Feel និង First Impression”។ ពោលគឺគេធ្វើយ៉ាងណាឲ្យសូហ្វវែរ៍ដែលធ្វើចេញមកស៊ីទៅនឹងគោលដៅរបស់សូហ្វវែរ៍ល្អបំផុតតាមដែលអាចធ្វើទៅបាន។ ការងារខាង UI នេះអាចផ្ដោតច្រើនទៅលើ ពណ៌ អាយខន ប៊ូតុង ពុម្ពអក្សរ រូបរាង ការរៀបចំចន្លោះ Responsive Design ជាដើម។
UX/UI៖ UX និង UI បំពេញគ្នាទៅវិញទៅមក
UX មិនមែនជា UI ហើយ UI ក៏មិនដូច UX ដែរ តែថាពីរនេះវាបំពេញគ្នាទៅវិញទៅមក។ អ៊ីចឹងហើយបានជាគេតែងតែភ្ជាប់វាទាំងពីរនេះជាមួយគ្នារហូតមកជា UX/UI ហ្នឹងឯង។
រង្វាស់មួយចំនួនសម្រាប់សម្គាល់ថាឌីហ្សាញបែបណាល្អពេលឌីហ្សាញ អ្នកទាំងអស់គ្នាប្រហែលអាចចាំចំនុច ឫរង្វាស់មួយចំនួនខាងក្រោមនេះ ហើយគិតថាឌីហ្សាញដែលអ្នកទាំងអស់គ្នាកំពុងធ្វើអាចធ្វើបានល្អជាងនេះទៀតទេ៖
លទ្ធភាពបំពេញការងារបាន៖
ភាគរយដែលអ្នកប្រើអាចប្រើមុខងាររបស់សូហ្វវែរ៍ក្នុងការបំពេញការងាររបស់គាត់បាន។
ចំនួនចុច (ចំនួនក្លីក) ដើម្បីបំពេញមុខងារអ្វីមួយ៖ ចំនួនចុចកាន់តែច្រើន បទពិសោធន៍ប្រើកាន់តែមិនសូវល្អ។
រយៈពេលក្នុងការបំពេញមុខងារអ្វីមួយ៖
ចំណាយពេលកាន់តែតិចកាន់តែល្អ វាមានន័យថាវាមានប្រសិទ្ធភាព។រយៈពេលក្នុងការរៀនប្រើសូហ្វវែរ៍៖ ចំណាយពេលតិចក្នុងការរៀនប្រើ មានន័យថាពេលឌីហ្សាញយើងបានរៀបរបស់ដែលពាក់ព័ន្ធគ្នានៅមួយដុំគ្នាវា អ្នកប្រើអាចយល់បានលឿន មិនពិបាកប្រើ។
ភាពពេញចិត្តរបស់អ្នកប្រើប្រាស់៖
ជាទូទៅយើងអាចធ្វើការស្ទង់មតិពីអ្នកប្រើប្រាស់នូវភាពពេញចិត្តក្នុងការប្រើប្រាស់របស់គាត់ ហើយពិន្ទុគោលដៅគឺពិន្ទុល្អ។
សរុបសេចក្ដីមក
UX និង UI ខុសគ្នា។
UX ផ្ដោតទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រសិទ្ធភាព និងបទពិសោធន៍ល្អក្នុងការប្រើប្រាស់។
UI ផ្ដោតទៅលើភាពស៊ី ភាពស្រស់ស្អាត Look Feel។UX និង UI បំពេញគ្នាទៅវិញទៅមក។
ចុះឈ្មោះជាមួយវន្តសាលា តាមរយៈ link ខាងក្រោម៖ https://admission.onesala.com/online_admission/c20002af-d8ba-4f1b-9ed9-1c529087305b