onesala logo

OneSala


thumnail

តើ ChatGPT អាចជួយពង្រឹងសេវាអ្វីខ្លះដល់ស្ថាប័ន និងអាជីវកម្មក្នុងវិស័យនានា?

1308

News

Technology


មួយរយៈពេលចុងក្រោយនេះ ChatGPT ទទួលបានការចាប់អារម្មណ៍ច្រើនមែនទែន ដោយវាជា AI ឆ្លាតវៃមួយដែលមានសមត្ថភាពខ្ពស់ ព្រោះវាអាចឆ្លើយតបជាចម្លើយ បានស្ទើរតែគ្រប់សំណួរតែម្ដង។ គូសបញ្ជាក់ផងដែរថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យាសិប្បបញ្ញានិម្មិត (AI) របស់សហរដ្ឋអាមេរិកឈ្មោះ OpenAI បានដាក់ដំណើរការបច្ចេកវិទ្យាថ្មីឈ្មោះ ChatGPT ។ បច្ចេកវិទ្យាមួយនេះ មានសមត្ថភាពក្នុងការសន្ទនា និងឆ្លើយរាល់សំណួរទៅកាន់អ្នកសិក្សា។ ក្រោយពីដាក់ដំណើរការបានមួយរយៈខ្លី បច្ចេកវិទ្យានេះត្រូវបានគេយកទៅប្រើប្រាស់ជុំវិញពិភពលោក និងបានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ OpenAI កាន់តែល្បីខ្ទរខ្ទាររឹតតែខ្លាំងឡើង។ ChatGPT មានសមត្ថភាពក្នុងការវិភាគទិន្នន័យ ដោយសារក្បួនដោះស្រាយ AI អាចដំណើរការទិន្នន័យយ៉ាងច្រើនបានឆាប់រហ័ស កំណត់អត្តសញ្ញាណគំរូ និងការស្វែងរកទិន្នន័យមួយចំនួនដែលមនុស្សពិបាករក។ 

ChatGPT នឹងត្រូវដាក់ប្រើប្រាស់ជាច្រើនក្នុងស្ថាប័ន និងអាជីវកម្មដូចជា៖ វិស័យសុខាភិបាល វិស័យហិរញ្ញវត្ថុ ធនាគារ ទូរគមនាគមន៍ វិស័យអប់រំសិក្សាស្រាវជ្រាវ ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ទីផ្សា រោងចក្រ សហគ្រាស និងជាពិសេសលើផ្នែកសេវាកម្មអតិថជន។ តាមរយៈការផ្តល់សេវាអតិថិជនប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតប២៤/២៤ម៉ោ ងតាមរយៈ chatbots អាជីវកម្មនឹងទទួលបានការពេញចិត្ត និងការផ្តល់សេវាកម្មល្អដល់អតិថិជន។ នៅក្នុងផ្នែកហិរញ្ញវត្ថុ និងធនាគារ ChatGPT អាចជួយក្នុងការរកឃើញ និងការទប់ស្កាត់ការក្លែងបន្លំ ក៏ដូចជាការគ្រប់គ្រងគណនីផងដែរ។ នៅក្នុង E-commerce វាអាចជួយជាមួយនឹងការណែនាំផលិតផល និងបទពិសោធន៍ទិញទំនិញល្អៗពីក្រុមហ៊ុនជូនដល់អតិថិជន។ នៅក្នុងទីផ្សារ ChatGPT អាចត្រូវបានប្រើសម្រាប់បង្កើតយុទ្ធនាការផ្សាយពាណិជ្ជកម្ម និងការចូលរួមរបស់អតិថិជន។ សរុបមក ChatGPT អាចជួយឱ្យអាជីវកម្មធ្វើកិច្ចការប្រចាំថ្ងៃដោយស្វ័យប្រវត្តិ សន្សំសំចៃពេលវេលា និងធនធាន និងកែលម្អ ដកស្រង់បទពិសោធន៍របស់អតិថិជន។

យ៉ាងណាមិញ ទោះជាបច្ចេកវិទ្យានេះមានសមត្ថភាពបំពេញការងារបានច្រើនមុខក្ដី ក៏មិនអាចបំពេញការងារបានល្អឥតខ្ចោះនោះដែរ ដោយមានពេលខ្លះក៏ផ្ដល់នូវទិន្នន័យ ឬចម្លើយមិនត្រឹមត្រូវ ណែនាំប្រភព ឬមាតិកាមានការលម្អៀងជាដើម។ លើសពីនេះ ចំណេះដឹង និងទិន្នន័យអំពីព្រឹត្តិការណ៍ពិភពលោករបស់ បច្ចេកវិទ្យានេះ នៅមានដែនកំណត់នៅឡើយ និងមិនអាចផ្ដល់ចម្លើយពេញលេញគ្រប់ពេលនោះទេ៕


ប្រភព៖ - https://openai.com/blog/chatgpt

- https://www.researchgate.net/publication/368662952_A_Review_of_ChatGPT_AI%27s_Impact_on_Several_Business_Sectors



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo