onesala logo

OneSala


thumnail

ទទួលបានថវិកា និងជំនួយ ចាប់ផ្តើមអាជីកម្ម ឬពង្រីកអាជីវកម្ម ដាក់ពាក្យចូលរួមកម្មវិធី​ GCIP

1538

News


ឱកាសពិសេសសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction)!!! 

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នឹងបើកដំណើរការទទួលពាក្យចូលរួមក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី១ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣។

ដើម្បីដាក់ពាក្យចូលរួមក្នុងកម្មវិធី លោកអ្នកគ្រាន់តែ៖

១. ធ្វើការស្កេន QR កូដឬក៏ចូលទៅកាន់វេបសាយ៖ gcip.tech/country/cambodia/

២. បន្ទាប់មកធ្វើការបំពេញទម្រង់ពាក្យ

៣. និងធ្វើការចុះឈ្មោះជាការស្រេច។


កម្មវិធីរយៈពេល ៦ ខែ ដែលរៀបចំឡើងដើម្បីគាំទ្រ ដល់ធុរកិច្ចថ្មី (Startups) និងសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជាដែលមានដំណោះស្រាយនវានុវត្តន៍បច្ចេកវិទ្យាស្អាតក្នុងការរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG Emission Reduction) និងជំរុញដល់ការកាត់បន្ថយហានិភ័យ និងពង្រីកអាជីវកម្មរបស់ខ្លួន ក្នុងវិស័យសំខាន់ៗទាំង ៤ រួមមានកសិកម្ម, បដិសណ្ឋារកិច្ច, កម្មន្តសាល, និងបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មជាក់លាក់។



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo