ជំនាញស្រួលរៀន រកចំណូលពី ២៥០ដុល្លារ ដល់រាប់ពាន់ដុល្លារ ត្រូវការបំផុតក្នុងឆ្នាំ២០២៣
1385
News
General Knowledge
Promotion
បទសម្ភាសន៍ជាមួយលោក ឈឹម វ៉ាន់ឌី ជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកធនធានមនុស្សរបស់ Uvacancy បានបង្ហាញថាជំនាញទីផ្សារការងារ ត្រូវការអ្នកមានជំនាញឌីជីថលជាពិសេសតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបច្ចុប្បន្នបានប្តូរឈ្មោះមកជាមេតា Meta។
អាជីវកម្មភាគច្រើនត្រូវការមនុស្សមានជំនាញទីផ្សារឌីជីថលតាមបណ្តាញសង្គម Facebook ឬ Meta?
Uvacancy ជាក្រុមហ៊ុនផ្តល់សេវាស្វែងរកបុគ្គលិក ផ្តល់សេវាសម្ភាសន៍ បណ្តុះបណ្តាលបន្ថែម និងបញ្ជូនបុគ្គលិកគ្រប់កម្រិតទៅតាមបណ្តាលស្ថាប័នឯកជនដែលប្រើសេវាធនធានមនុស្សរបស់ Uvacancy។
បច្ចប្បន្នមានស្ថាប័នឯកជនជា១០០ដែលបានចុះសហប្រតិបត្តការប្រើប្រាស់សេវារបស់ Uvacancy។ រាល់បុគ្គលិកទាំងអស់ត្រូវបានឆ្លងកាត់បទសម្ភាសន៍ពីអ្នកដែលមានបទពិសោធន៍ក្នុងវិស័យ មុននឹងបញ្ជូនបន្តជូនទៅបំពេញការងារ ក៏ដូចជា ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមនូវជំនាញ ក្នុងករណីចាំបាច់មុននឹងទៅបំពេញការងារ។ ក្នុងបណ្តាលក្រុមហ៊ុនជាអតិថិជនប្រើសេវាធនធានមនុស្សរបស់ Uvacancy ភាគច្រើនត្រូវការជំនាញទីផ្សារឌីជីថល។
តើអ្នកជំនាញទីផ្សារឌីជីថលរកចំណូលបានប៉ុន្មាន?
តើទីផ្សារឌីជីថលបណ្តាញសង្គមMETAស្រួលរៀនដែរឬទេ? ប្រើរយៈពេលប៉ុន្មាន?
តើអ្នកជំនាញទីផ្សារឌីជីថលឈានមុខគេក្នុងវិស័យទីផ្សាការងារពិតមែនដែរឬទេ?
ទីផ្សារឌីជីថលបណ្តាញសង្គម META ងាយស្រួលសិក្សាជាជាងជំនាញបច្ចេកទេសនានា ដូចជាព័ត៌មានវិទ្យាជាដើម។ នេះជាមុខវិជ្ជា និងជាជំនាញជំនាន់ថ្មីដែលអាជីវកម្មទូទៅ តូច ធំត្រូវការ។ វានឹងក្លាយជាជំនាញទូទៅ ដូចជំនាញទីផ្សារសម័យមុនដែលយើងឃើញក្នុងអាជីវកម្មទៅហើយ។ អ្នកដែលត្រូវឆ្លងកាត់សិក្សាជំនាញនេះកន្លែងបណ្តុះបណ្តាលមួយចំនួនដូចជា ថ្មីនេះវន្តសាលា បានរៀបចំបណ្តុះបណ្តាលជំនាញ ដែលរៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងគោលបំណងដូចជា៖
សិស្សនឹងត្រូវស្វែងយល់អំពី META បំប៉នសមត្ថភាពបច្ចេកទេសក្នុងការប្រើប្រាស់ META អនុវត្តន៍ការងារទីផ្សារនានា ជួយសិស្សគាំទ្រក្នុងការប្រឡងយកវិញ្ញាបនបត្រពី
META ដោយសិស្សអាចមានលទ្ធភាពបំពេញការងារអោយអាជីវកម្មនៅក្រៅប្រទេសផងដែរ។
វគ្គនេះ ក្នុងករណីសិស្សចង់បានការទទួលស្គាល់ពី META សិស្សគួរមានចំណេះដឹងភាសាអង់គ្លេសមធ្យមឬបង្គួរ
ដើម្បីយល់ និងអាចធ្វើការឆ្លើយក្នុងពេលប្រឡងយកសញ្ញាបត្រអំពី។ ទន្ទឹមនិងនេះ មុនប្រឡង សិស្សអាចធ្វើតេស្តសាកល្បងក្នុងអេប OneSala មុននឹងឆ្លងកាត់ការប្រឡងផ្លូវការ ព្រោះរាល់ពេលប្រឡងផ្លូវការម្តងៗ
តម្រូវអោយបង់ប្រាក់ទោះបីជាប់ឬធ្លាក់ក៏ដោយ។
អ្នកដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលទីផ្សាឌីជីថលMETA នេះ ហើយមានវិញ្ញាបនបត្រ ទទួលស្គាល់នឹងមានឱកាសខ្ពស់ក្នុងការទទួលបានការងារហើយជាទូទៅអាចរកចំណូលពីច្រើនរបៀបដូចជា ធ្វើការជាបុគ្គលិកពេញម៉ោង ឬជា Freelancer ធ្វើការពីផ្ទះ ផ្តល់សេវាឌីជីថល Marketing ដល់អាជីវកម្ម ។