onesala logo

OneSala


thumnail

៥ វិធីសាស្រ្តកាត់បន្ថយស្រ្តេសក្នុងជីវិត និងគ្រប់គ្រងអារម្មណ៍

1206

News

General Knowledge


យើងទាំងអស់គ្នាតែងតែជួបបញ្ហាបង្ករអោយយើងមានបញ្ហាស្រ្តេសក្នុងជីវិត មិនថាជារឿងការងារ ហិរញ្ញវត្ថុ ស្នេហា ជីវិត និងគ្រួសារ។ នាពេលយើងជួបបញ្ហាទាំងនេះ យើងត្រូវចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន។ អេតមីនសូមចែករំលែកអត្ថបទដកស្រង់មួយពីបណ្តាញអ៊ីនធើណេត អំពីវិធីសាស្រ្តចំនួន៥ចំនុចដើម្បីកាត់បន្ថយបញ្ហាក្នុងជីវិត និងគ្រប់គ្រងអារម្មណ៍ពេលរងសម្ពាធស្រ្តេស ដូចខាងក្រោម៖

ទី១៖ សេចក្តីសុខដល់ខ្លួនឯង

ការផ្តល់សេចក្តីសុខដល់ខ្លួនឯង ជួយអោយអ្នកមានអារម្មណ៍ល្អនិងគ្រប់គ្រងភាពស្រេ្តសបាន។ មនុស្សម្នាក់អនុវត្តន៍វិធីសាស្រ្តដូចខាងក្រោមផ្សេងៗគ្នា អាស្រ័យទៅលើខ្លួនឯង៖

ធ្វើល្អដល់ខ្លួនឯង៖ ការធ្វើល្អដល់ខ្លួនឯងអាចជួយអារម្មណ៍របស់អ្នកនៅក្នុងស្ថានភាពផ្សេងៗគ្នា។ សាកល្បងសម្រាកប៉ុន្មានថ្ងៃ ធ្វើអ្វីដែលខ្លួនចង់ធ្វើ និងផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯង ពេលសម្រេចបានរឿងអ្វីមួយ ទោះបីជារឿងតូចតាចក៏ដោយ។

រកពេលលំហែកាយ៖ វាពិតជាលំបាកសម្រាប់យើង ក្នុងពេលដែលយើងមិនអាចបញ្ឈប់បញ្ហាធ្វើអោយយើងស្រេ្តសបាន។ តែបើយើងសាកល្បងអនុញ្ញាតិអោយខ្លួនឯងសម្រាករយៈពេលខ្លី ប្រហែលជាអាចជួយបន្ធូរអារម្មណ៍យើងបាន។ សាកល្បងលំហែខួក្បាលដោយ ធ្វើលំហាត់ប្រាណ លេងកីឡា។

បង្កើតទម្លាប់ធ្វើអ្វីដែលគួអោយចាប់អារម្មណ៍៖ ចំណាយពេលទៅលើការធ្វើអ្វីមួយដែលអាចធ្វើអោយយើងភ្លេចគិតពីរឿងស្រ្តេស។ បើសិនជារឿងដែលយើងស្រ្តេសធ្វើអោយយើងមានអារម្មណ៍ឯការ យើងអាចធ្វើអ្វីមួយ រឺអាចចំណាយពេលធ្វើអ្វីជាមួយនណារម្នាក់។

ចំណាយពេលជាមួយធម្មជាតិ៖ ធ្វើដំណើរទៅកន្លែងមានរុក្ខជាតិពណ៌បៃតង សាកល្បងដាំដើមឈើ រឺចំណាយពេលជាមួយសត្វ និងធម្មជាតិ។

ថែរក្សាសុខភាពខ្លួនឯង៖ កេងអោយគ្រប់គ្រាន់ ថែរក្សាសុខភាពខ្លួនឯង ធ្វើខ្លួនអោយនៅតែជាមនុស្សសកម្ម ញុំាអោយបានគ្រប់គ្រាន់ទាងទាត់។

ទី២៖ កសាងបណ្តាញទំនាក់ទំនងក្នុងសង្គម ផ្តល់ការគាំទ្រដល់ផ្លូវចិត្ត

អ្នកស្រាវជ្រាវបានបង្ហាញថា បើយើងមានបណ្តាញទំនាក់ទំនងល្អក្នុងសង្គមដែលអាចផ្តល់ការគាំទ្រដល់យើងបាន ធ្វើអោយយើងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពស្រ្តេសរបស់យើងបាន ជាពិសេសពីសង្គមមនុស្សដែលយើងទុកចិត្ត។

បណ្តាញទំនាក់ទំនងក្នុងសង្គមដែលយើងគួមាន គឺ មិត្តភក្តិនិងគ្រួសារ កន្លែងការងារ សាលារៀន ក្រុមផ្តល់ប្រឹក្សាគាំទ្រផ្លូវចិត្ត ដូចខាងក្រោម៖ 

មិត្តភក្តិ និងគ្រួសារ៖ ពេលខ្លះបើយើងបាននិយាយពីអារម្មណ៍ផ្ទាល់ខ្លួន ទៅមនុស្សជិតស្និត ដែលយល់ពីយើង អាចជួយសម្រាលអារម្មណ៍តឹងតែងបានច្រើន ហើយប្រហែលជាជួយផ្តល់ដំណោះស្រាយដល់រឿងស្មុគស្មាញរបស់យើង។

កន្លែងការងារ៖ យើងត្រូវការ ការគាំទ្រផ្លូវចិត្តពីកន្លែងការងារ ចៅវាយនាយ ផ្នែកធនធានមនុស្ស តំណាងសហគមន៍ រឺផ្នែកផ្តល់ការគាំទ្រដល់បុគ្គលិកដែលមាននៅក្រុមហ៊ុនខ្លះ។ សុខទុក្ខរបស់យើងជាបុគ្គលិកគឹសំខាន់ណាស់ ហើយវាចាំបាច់ណាស់ដែលក្រុមហ៊ុនរឺនិយោជក ត្រូវផ្តល់ការគាទ្រំ ស្វែងយល់ពីសុខទុក្ខរបស់បុគ្គលិក។

សាលារៀន រឺគ្រឹះស្ថានបណ្តុះបណ្តាល៖ យើងគួភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញសង្គមផ្តល់ការគាំទ្រដល់យើងនៅសាលារៀន រឺកន្លែងដែលយើងកំពុងរៀនសូត្រ ហើយបណ្តាញទំនាក់ទំនងនោះរួមមាន គ្រូបង្រៀន មិត្តរួមថ្នាក់ រឺសមាគមសិស្សនិស្សិត (Student) នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជាដើម។  

ការពិភាក្សា និងការគាំទ្រដោយផ្ទាល់៖ បើអ្នកគិតថាមានរឿងអ្វីលំបាកមួយ អ្នកអាចធ្វើការពិភាក្សាជាមួយមនុស្សដែលធ្លាប់ជួបការលំបាក រឺធ្លាប់ជួបបញ្ហាប្រហែលអ្នក។ អ្នកអាចចូលរួមក្នុងក្រុមពិភាក្សា ឬសហគមន៍ដែលមានកម្មវិធីជជែក ចែករំលែក និងផ្តល់ប្រឹក្សាផ្លូវចិត្ត។

ទី៣៖ ស្វែងយល់ពីប្រភពបញ្ហា

ការស្វែងយល់ទុកជាមុនអំពីអ្វីដែលនឹងអាចកើតឡើងធ្វើអោយយើងធ្លាក់ចូលស្ថានភាពស្រ្តេសគឺជួយយើងអោយបានត្រៀមខ្លួនទុកជាមុន បើទោះជាបញ្ហានោះយើងអាចជៀសផុត រឺជៀសមិនផុតក៏ដោយ។ យ៉ាងហើចណាស់ យើងអាចត្រៀមខ្លួនទុកជាមុន ស្វែងយលពីអ្វីដែលយើងអាចធ្វើបានដើម្បីកែប្រែស្ថានភាព ទៅបានរឺមិនបាន វាជា ផ្ឡុវល្អបំផុតដែលអាចបន្ធូរបន្ថយស្ថានភាពស្រ្តេសរបស់យើង។

មុននឹងបណ្តោយអារម្មណអោយភ័យស្លន់ស្លោ យើងគួរផ្តល់ពេលវេលាមួយដល់ខ្លួនឯង អង្គុយគិតពិចារណាអំពីស្ថានភាពនិងបញ្ហាទាំងមូល ដែលបណ្តាលអោយយើងស្រ្តេសសិន។ ពេលខ្លះ យើងក៏អាចធ្វើការស្វែងយល់ដោយពិភាក្សាជាមួយមនុស្សដែលយើងទុកចិត្តបំផុត អំពីបញ្ហាដូចខាងក្រោម៖

បញ្ហាដែលឧស្សាហ៍កើតឡើងធ្វើអោយយើងមានក្តីបារម្មណ៍ ឧទាហរណ៍ បញ្ហាកកស្ទះចំណាយ ជាដើម

ព្រឹត្តការណ៍រឺបញ្ហាដែលកើតឡើងម្តងកាល ដូចជាការរើផ្ទះ រឺប្តូរមុខរបរ

បញ្ហាដែលយើងបារម្មណ៍ថានឹងកើតឡើងជាថ្មីម្តងទៀត ដូចជា មានតម្រូវការអោយយើងត្រូវធ្វើដំណើរវិលត្រឡប់ទៅទីកន្លែងដែលយើងធ្លាប់មានបញ្ហារឺឆ្លងកាត់រឿងអាក្រក់។

ទី៤៖ ចេះរៀបចំពេលវេលាប្រចាំថ្ងៃ

ការមិនចេះរៀបចំបែកចែកពេលវេលាផ្ទាល់ខ្លួនអោយបានត្រឹមត្រូវអាចធ្វើអោយយើងធ្លាក់ក្នុងស្ថានភាពតានតឹងបាន ពីព្រោះយើងទាំងអស់គ្នាសុទ្ធតែមានរឿងជាច្រើនត្រូវធ្វើប្រចាំថ្ងៃ។ ការរៀបចំបែងចែកពេលវេលាប្រចាំថ្ងៃ ផ្តល់លទ្ធភាពអោយយើងអាចគ្រប់គ្រងពេលវេលា និងកាត់បន្ថយការប្រឈមនឹងភាពស្មុគស្មាញ។

យើងអាចធ្វើការរៀបចំពេលវេលា តាមវិធីសាស្រ្តដូចខាងក្រោម៖

ស្វែងយល់អំពីចន្លោះពេលវេលាដែលយើងអាចផ្តោតអារម្មណ៍និងធ្វើការមានប្រសិទ្ធភាពបំផុត។ អ្នកខ្លះមានកម្លាំងពេញ អារម្មណ៍ផ្តោតល្អ នាពេលព្រឹក ពេលងើបពីកេងភ្លាម ហើយអ្នកខ្លះពេលថ្ងៃ ហើយអ្នកខ្លះពេលយប់ទើបមានអារម្មណ៍ថាខ្លួនមានថាមពល ស្ទុះស្ទា និងយកចិត្តទុកដាក់សម្រេចការងារបាន។ យើងគួជ្រើសយកពេលវេលានេះ សម្រាប់ធ្វើការងារសំខាន់ៗ របស់ខ្លួន។

បង្កើតទម្លាប់កត់ត្រាបញ្ជីរឿងត្រូវធ្វើនិងសម្រេចបានប្រចាំថ្ងៃ រៀបចំតាមលំដាប់លំដោយ ពីរឿងសំខាន់បំផុតដល់រឿងមិនសូវសំខាន់។ ត្រូវយកចិត្តទុកដាក់លើរឿងសំខាន់មុន។ រៀនប្រើតារាងពេលវេលា រឺសៀវភៅកំណត់ហេតុសកម្មភាពប្រចាំថ្ងៃ ហើយយកការងារសំខាន់ដាក់ពេលណាដែលល្អបំផុតសម្រាប់យើង។ ការងារសំខាន់បំផុត ត្រូវដាក់នៅចន្លោះពេលវេលាដែលខ្លួនយើងអាចបំពេញការងារដោយប្រសិទ្ធភាពខ្ពស់បំផុត (សៀវភៅកំណត់ហេតុសកម្មភាពប្រចាំថ្ងៃ អាចរកទិញបាននៅបណ្តាគារ រឺតាមដាន អត្ថបទវីដេអូ អំពីមធ្យោបាយកត់ត្រាសកម្មភាពបែងចែកពេលវេលាប្រចាំថ្ងៃ) 

បំបែកការងារធំឬបញ្ហាធំ ទៅជាជំហ៊ានតូចៗដើម្បីដោះស្រាយ៖ ពេលខ្លះអ្វីដែលយើងចង់សម្រេចបានមានទំហំធំ ត្រូវការពេលវេលាវែងឆ្ងាយ ធ្វើអោយយើងពិបាកឃើញពីលទ្ធផល អាចបណ្តាលអោយយើងបាក់ទឹកចិត្ត និងឈប់តស៊ូ។ ការងារទាំងនោះ ឬបញ្ហាទាំងនោះវានឹងងាយស្រួលដោះស្រាយបើយើងចេះបំបែកទៅជាសកម្មភាពតូចដែលត្រូវសម្រេចជាបន្តបន្ទាប់ដើម្បីឈានដល់ការសម្រេច ដោះស្រាយនូវបញ្ហាធំនោះបាន។ 

ត្រូវចេះប៉ានស្មាន បន្ធូរសម្ពាធផ្លូវចិត្ត ដោយការចេះលាយឡំសកម្មភាពដែលអ្នកគិតថាពិបាករឺជាសកម្មភាពដែលធ្វើអោយអ្នកធុញទ្រាន់ ជាមួយនឹងសកម្មភាពដែលខ្លួនចូលចិត្ត មានអារម្មណថាស្រួល និងរីករាយក្នុងការធ្វើ ដូច្នេះយើងនឹងមិនដាក់សម្ពាធទៅលើផ្លូវចិត្តយើងពេក។

មិនត្រូវបង្ខំធ្វើរឿងច្រើនក្នុងពេលតែមួយទេ៖ បើយើងបង្ខំ ចង់សម្រេច រឺយករឿងច្រើនមកបំពេញក្នុងពេលតែមួយយើងនឹងមានអារម្មណ៍តឹងតែង ហើយលំបាកក្នុងការធ្វើ ហើយនឹងបង្កអោយយើងស្រេ្តសកាន់តែខ្លាំង។

កំណត់អោយច្បាស់ជាមួយអ្នកដទៃពីអ្វីដែលយើងអាចធ្វើបាន កុំព្យាយាមសន្យា ដើម្បីបំពេញចិត្តអ្នកដទៃ៖ ក្នុងស្ថានភាពខ្លះ យើងពុំអាចបដិសេធទៅលើសំណើពីអ្នកដ៍ទៃបានទេ ប៉ុន្តែយើងអាចអោយអ្នកដទៃយល់ជាមុន និងច្បាស់ថាថាអ្វីដែលគេគិត ជាតម្រូវការ រឺកាស្នើសុំ វាមិនអាចទៅរួចទេ។

ចេះដកឃ្លា និងដោះស្រាយបញ្ហាដោយសន្សឹមៗ៖ ពេលខ្លះរឿងធំ រឿងលំបាក រឿងដែលដាក់សម្ពាធផ្លូវចិត្ត យើងមិនចង់ដោះស្រាយទេ ជាពិសេសស្របពេលដែលយើងមានអារម្មណ៍មិនល្អ រឺស្រ្តេស។ ប៉ុន្តែយើងគួរប្រឈមមុខដោះស្រាយដោយសន្សឹមៗ បន្តិចម្តងៗ ដើម្បីអោយស្ថានការកាន់តែធូស្រាល។

 ស្វែងរកជំនួយពីអ្នកដ៏ទៃ៖ឧទាហរណ៍ យើងអាចសុំជំនួយពីមិត្តភក្តិ សមាជិកគ្រួសារ ដើម្បីជួយការងារប្រចាំថ្ងៃ ដើម្បីអោយយើងមានពេលធ្វើរឿងផ្សេងៗ ដោះស្រាយបញ្ហារបស់យើង។

ទី៥៖ ធ្វើសកម្មភាពសង្គម

ពេលខ្លះបញ្ហាដែលដាក់សម្ពាធផ្លូវចិត្តមកលើយើងគឺបណ្តាលមកពីបញ្ហាកើតមានឡើងក្នុងសង្គម រឺសហគមន៍ជុំវិញខ្លួនយើង ឧទាហរណ៍ ការកង្វះមនុស្សរស់នៅក្នុងតំបន់ ដែលធ្វើអោយតម្រូវការសេវាអាជីវកម្មយើងពុំសូវមានគ្រប់គ្រាន់អោយយើងអាចរស់បាន។ ដូច្នេះពេលខ្លះ យើងតម្រូវអោយបំពេញសកម្មភាព ចូលរួមដោះស្រាយបញ្ហាសង្គមនៅជុំវិញខ្លួន។

ស្វែងយលបន្ថែមពីអត្ថបទតាមលីងរបស់គេហទំព័រ៖ 

https://www.mind.org.uk/information-support/types-of-mental-health-problems/stress/managing-stress-and-building-resilience/



OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo