ក្លឹបបាល់ទាត់កុមារពន្លកថ្មីពីខេត្តសៀមរាបស្រុកបន្ទាយស្រី ប្តេជ្ញាចូលទាត់លើទីលានអន្តរជាតិអោយបាន
985
News
ថ្ងៃទី ១០ខែមីនា ២០២៣ សមាគមក្លិបបាល់ទាត់សៀមរាបយូណាយធីតបានរៀបចំសន្និសីទសារព័ត៌មានបង្ហាញពីចក្ខុវិស័យបង្កើតប្រវត្តិសាស្ត្រមួយ ដើម្បីធ្វើឱ្យកីឡាបាល់ទាត់នៅខេត្តសៀមរាប កាន់តែមានភាពផុសផុល ប្រកួតប្រជែង មិនត្រឹមតែក្នុងរង្វង់ឆាកជាតិ តែក៏សម្រាប់ឆាកអន្តរជាតិផងដែរ ដោយការយកចិត្តទុកដាក់បណ្តុះកីឡាករបាល់ទាត់ពីវ័យកុមារភាព។
ក្លឹបបាល់ទាត់សៀមរាបយូណាយធីតមាន ឯកឧត្តមឧត្តមនាវីឯក. ទៀ សុខា ជាប្រធានកិត្តិយសក្លិបបាល់ទាត់សៀមរាបយូណាយធីត រួមទាំង ឯកឧត្តម ម៉េត មករា ប្រធានក្លិប លោក លី សេងហួរ ស្ថាបនិកក្លិប មានកីឡាករជាកុមារដែលឆ្លងកាត់ការជ្រើសរើសពីកុមារទូទាំងប្រទេស សម្រិតសម្រាំង និងផ្តល់ការវឹកហាត់ជាប្រចាំថ្ងៃ។ ក្រៅពីការវឹកហាត់ ក្លឹបក៏បានរៀបចំផ្គត់ផ្គង់ការសិក្សារបស់ពួកគាត់រហូតដល់ចប់វិទ្យាល័យផងដែរ។ ក្លឹបនេះទទួលបានការយកចិត្តទុកដាក់ផ្គត់ផ្គង់ពីថ្នាក់ដឹកនា ធនាគារ និងក្រុមហ៊ុនឯកជនខ្មែរ និងបរទេសផងដែរ។